សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញគូស្នេហ៍ថ្មីរបស់អ្នកនិពន្ធចម្រៀង យឹម តាស្រង់ បង្ហាញវត្តមានជាលើកដំបូងនៅក្នុងបទចម្រៀងដែលច្រៀងដោយតារាចម្រៀង ព្រាប សុវត្ថិ ។ ជាមួយនឹងការពេញចិត្តពីសំណាក់អ្នកគាំទ្រក៏មានការបញ្ចេញមតិស្ទើរគ្រប់គ្នាថា ស័ក្តិសមគ្នាណាស់ព្រោះមើលទៅវ័យរបស់តារាចម្រៀង ព្រាប សុវត្ថិ និង ម៉ាក់ អ៊ីអ៊ី ស្របាលៗគ្នាដឹងតែផ្ទុះហើយបទនេះ ។
មិនត្រឹមជាដៃគូជំនួញ និង គូស្នេហ៍ប៉ុណ្ណាះទេពេលនេះអ្នកជំនួញអនឡាញជោគជ័យ ម៉ាក់ អ៊ីអ៊ី ក៏បានក្លាយជាតួសម្តែងនៅក្នុងបទចម្រៀងរបស់តារាចម្រៀង ព្រាប សុវត្ថិ ដែលជាស្នាដៃ និពន្ធរបស់គូស្នេហ៍ យឹម តាស្រង់ ថែមទៀតផង ។ទោះមិនមែនជាអ្នកសិល្បៈ ក្តី តែតាមរយៈរូបសម្រស់របស់ម៉ាក់ អ៊ីអ៊ី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរនឹងចង់ ឃើញសមត្ថភាពរបស់ម៉ាក់ អ៊ីអ៊ី នៅក្នុងការសម្តែងបទនេះ ។
ដោយខ្លះបាននិយាយថាធ្លាប់តែឃើញម៉ាក់ អ៊ីអ៊ី សម្តែងលេងបែបកំប្លែងៗជាមួយកូនគាត់ តែដល់ពេលគាត់មកសម្តែងជាមួយ តារាចម្រៀងកំពូលចឹងមើលទៅប្លែកម្យ៉ាងដែរ ។
សកម្មភាពក្រៅឆាកក្នុងការថតMV បទចម្រៀងមួយបទនេះត្រូវបានទម្លាយដោយឧកញ៉ា យឹម តាស្រង់ តែម្តង ។តាមគម្រោងMVបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះក៏ត្រៀម នឹងចេញនៅក្នុងថ្ងៃទី ០៨ស្អែកនេះតែម្តង ។ ក្រៅពីនេះគេក៏បានឃើញសកម្មភាពរបស់ ម៉ាក់ អ៊ីអ៊ី និងឧកញ៉ា យឹម តាស្រង់ មានភាពល្អូកល្អើនមិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ តែគេមិនទាន់ច្បាស់ថាអ្នកទាំងពីរនឹងសម្រេចដឹកដៃគ្នាចូលរោងការនៅពេលណាប្រាកដឡើយ៕