header ads

Sponsor

សិល្បៈ

តាគល់

តារាចម្រៀងវ័យក្មេងដែលគេស្គាល់ថាជាលោក ម៉ម ពេជ្ជរិទ្ធ ប្អូនប្រុសតារាចម្រៀង ដួង វីរៈសិទ្ធ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយបទចម្រៀងរបស់លោកសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលមានចំណងជើងថា«`«កន្ទឹ្រមខកស្នេហ៍»កំពុងផ្ទុះខ្លាំងមានអ្នកទស្សនា២លានដង ក្នុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង រយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណាះ ។ 

ធ្មេចបើកៗរយៈពេលប្រមាណជាជិត ២ ឆ្នាំហើយ ដែលក្រុមចម្រៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង Small World Small បានប្រកាសរំសាយក្រុមដោយសមាជិកទាំង ៤ បានងាកទៅ ចាប់យកអាជីព និង ជំនាញ រៀងៗខ្លួន នៅលើវិថីសិល្បៈ ។ក្នុងនោះ សមាជិកវ័យក្មេងជាងគេនៅក្នុងក្រុម លោក ម៉ម ពេជ្ជរិទ្ធ ក្លាយទៅជាអ្នកចម្រៀងឯករាជ្យ នឹងបន្តចេញបទផ្ទាល់ ខ្លួនជាហូរហែព្រោះលោកក៏ជា អ្នកនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងមិនចាញ់លោក  ដួង  វីរៈ សិទ្ធ ជាប្រុសប៉ុន្មានឡើយ ។

យ៉ាងណាមិញថ្មីៗនេះ លោកបានចេញបទចម្រៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់អប អរពិធីបុណ្យចូលឆ្នាំខ្មែរដែល នឹងមកដល់នៅសប្តាហ៍ក្រោយនេះដែលមានចំណងជើងថា«`«កន្ទឹ្រមខកស្នេហ៍» ឃើញថាពិត ជាផ្ទុះខ្លាំងដោយក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណាះមានអ្នកចូល ទស្ស នាដល់ទៅ២លានដងមិន ចាញ់បទតារាល្បីៗរៀមច្បងនោះទេ។  បទនេះនឹងចេញMVនៅក្នុង ពេលដ៏ខ្លីខាងមុខនេះ។

តារាចម្រៀងវ័យក្មេងមានទឹកដមសំឡេងថ្នម ស្រទន់ ម៉ម ពេជ្ជរិទ្ធ ធ្លាប់បានលើកឡើងថា លោក មិនសម្រុកចេញបទចម្រៀងច្រើននោះទេ ព្រោះត្រូវចំណាយពេលច្រើនក្នុងការផលិត ដើម្បីឱ្យបទនីមួយៗមានគុណភាពសម្រាប់អ្នកស្តាប់។ជាទូទៅទម្រាំផលិតបានបទចម្រៀងល្អមួយបទ លោកត្រូវចំណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យពេលពី ៣ ខែទៅ១ ឆ្នាំ ដោយលោកត្រូវធ្វើភ្លេងខ្លួនឯង តែង និពន្ធទំនុកច្រៀង ហើយច្រៀងខ្លួនឯងទៀត។មកដល់ពេលនេះលោកទើបតែមាន បទ ចម្រៀ ងOrigina តិចតួចប៉ុណ្ណាះដែលមានដូចជាបទជើង «បាត់គោ ជួបស្នេហ៍» «រាំទាំងទឹកភ្នែក»  «សង្រ្កាន្តបានជ័យ» និងបទ «ស្លាបព្រានិស្ស័យ» ជាដើម។

ប៉ុន្តែយ៉ាងណាចុងក្រោយនេះកំលោះសង្ហាវ័យក្មេង ម៉ម ពេជ្ជរិទ្ធ រមែងលេចមុខតាមកម្មវិធីសិល្បៈ និងចេញច្រៀងតាមក្លឹប រាត្រីធំៗនិងកម្មវិធីនានាជាបន្តបន្ទាប់ ធ្វើឱ្យ ប្រជាប្រិយភាពរបស់លោកកាន់តែ ហក់ខ្ពស់ ជាង មុន៕
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post