header ads

Sponsor

ករណីមនុស្សមួយក្រុមដេញតាមស្ទាក់រថយន្តដល់ក្នុងបុរី ត្រូវបានអ្នកនាំពាក្យស្នងការដ្ឋានបញ្ជាក់ថាជាការអនុវត្តដីកាតែប៉ុណ្ណោះ មិនមែនជាករណីប្លន់នោះទេ

ភ្នំពេញ៖ ជុំវិញការលើកឡើងរបស់ពលរដ្ឋម្នាក់ ដែលត្រូវបានមនុស្សមួយក្រុមដេញតាមស្ទាក់ រថយន្តរបស់គាត់ដល់ក្នុងបុរីទាំងកណ្ដាលអធ្រាត្រ លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ជាការអនុវត្តដីការបញ្ជាអោយចូលខ្លួនរបស់សមត្ថកិច្ច មិនមែនជាករណីប្លន់នោះទេ។

យោងតាមគណីនីហ្វេសប៊ុកឈ្មោះ Mey Mey Kim បានបង្ហោះវីឌីអូដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា ៖ “សូមពុកម៉ែបងប្អូនចំណាយពេលមើលវីដេអូនេះរហូតដល់ចប់! នេះជាហេតុការដែលខ្ញុំជួបផ្ទាល់នៅថ្ងៃសុក្រទី7 វេលាម៉ោង11:30យប់ បន្ទាប់ពីនាងខ្ញុំនិងម្តាយចេញពីហាងហូបស៊ុបមួយកន្លែងត្រឡប់មកផ្ទះវិញ ស្រាប់តែមានក្រុមចោរមួយក្រុមមានឡានពីរគ្រឿងម៉ូតូបីគ្រឿង និងមានអាវុធក្នុងដៃ ហើយមានឡានមួយគ្រឿងនោះទំនងជាឡានរបស់អង្គភាពក្នុងក្របខណ្ឌណាមួយ ដែលមានសារ៉ែននៅពីលើ.

ក្រុមចោរដែលមានគ្នាជាក្រុមធ្វើសកម្មភាពយ៉ាងសាហាវឃោឃៅស្ទាក់ខ្ញុំពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរី ដែលមានសន្តិសុខនៅយាមពីមុខតែឃាត់វាមិនបានរហូតចូលក្នុងបុរីដែលមានផ្ទះប្រជាជនរស់នៅជុំវិញ ដោយមូលហេតុពេលនោះសន្តិសុខបុរីមិនអាចឃាត់ និងជួយដល់ខ្ញុំ ខ្ញុំក៏បានសម្រេចចិត្តជិះចេញពីបុរី ដើម្បីទៅផ្ទះបងប្អូននៅម្តុំបឹងត្របែកអោយជួយតែពួកវា នៅតែព្យាយាមជិះតាមពីក្រោយរហូតនាងខ្ញុំជាន់ឡានសឹងតែឆេះម៉ាស៊ីនទំរាំដល់ផ្ទះបងប្អូននិងមានប្រជាពលរដ្ឋរស់នៅកុះករច្រើន ទើបមានសុវត្តិភាព.នេះជាវីដេអូនៅតាមដងផ្លូវជុំវិញបុរី រាល់វីដេអូរូបភាពនិងផ្លាកលេខឡានក្រុមចោរដែលធ្វើសកម្មភាពនៅយប់នោះខ្ញុំថតបានទាំងអស់”។

ជាមួយគ្នានេះម្ចាស់គណនីខាងលើ បានសំណូមពរដល់ សមត្ថកិច្ច និងថ្នាក់ដឹកនាំសូមជួយពង្រឹងនិងវែកមុខរកពួកក្រុមចោរប្លន់ដ៏សាហាវឃោឃៅទាំងនេះផង ដើម្បីសុវត្តិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ខណៈហេតុការណ៍នេះកើតនៅបុរី The wood ក្រោយផ្សាព្រែកអែង។

ជុំវិញបញ្ហានេះ លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា លោកបានទទួលករណីនេះហើយ គឺជាការអនុវត្តដីការបញ្ជាអោយចូលខ្លួនរបស់សមត្ថកិច្ច មិនមែនជាករណីប្លន់ដូចការលើកឡើងរបស់ ម្ចាស់គណនីខាងលើនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post