header ads

Sponsor

លាចាកសិក្ខាបទប្រមាណជាជិតពីរខែ លោកគ្រូ សាន សុជា បានប្រកាសដំណឹងល្អដោយលោកគ្រូត្រៀមភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ៣០ កក្កដា ខាងមុខនេះ ។ ការលើកឡើងរបស់លោកគ្រូ សាន សុជា បានធ្វើឱ្យមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមមានការត្រេកអរហើយម្នាក់ៗចង់ឃើញមុខអនាគតភរិយារបស់លោកផងដែរ។ 

លោកគ្រូ សាន សុជា បាននិយាយដោយមិនមានការលាក់បាំងថាលោកគ្រូនឹងបិទបេះដូងហើយព្រោះលោកគ្រូត្រូវភ្ជាប់ពាក្យនៅក្នុងថ្ងៃទី៣០ នេះហើយនឹងរៀបចំពិធីមង្គលការនៅក្នុងខែ វិច្ឆិកាឆ្នាំនេះតែម្តង។ ប៉ុន្តែយ៉ាងណាលោកគ្រូ សាន សុជា មិនទាន់បង្ហើបថាអនាគតភរិយារបស់លោកគ្រូជានរណាឡើយ។

អ្វីដែលចាប់អារម្មណ៍លោកគ្រូ សាន សុជា បានប្រាប់ថាសម្រាប់ពិធីមង្គលរបស់លោកមិនមានការអញ្ជើញភ្ញៀវទេអ្នកណាក៏អាចចូលរួមបានហើយក៏មិនមានកត់ចំណងដៃដែរ ។ អាចនិយាយថាថ្ងៃមង្គលរបស់លោកជាថ្ងៃធ្វើបុណ្យព្រោះក្រោយចប់ពិធីនឹងយកទឹកប្រាក់ទាំងនោះទៅបរិច្ចាគនៅតាមទីកន្លែងមួយចំនួន។ 

ដ្បិតទើបលាចាកសិក្ខាបទមិនទាន់បានពីរខែស្រួលបួលក៏ពិតមែន តែលោកគ្រូ សាន សុជា បានអះអាងថាលោកគ្រូចេះផ្អែមល្ហែមខ្លះៗហើយ ។ អ្វីដែលកត់សម្គាល់លោកគ្រូ សាន សុជា បានបញ្ជាក់ថាលោកបានសុំអនាគតភរិយាចំនួនបីថ្ងៃក្រោយរៀបការពោលគឺល្ងាចថ្ងៃសុក្រ លោកត្រូវឆ្លើយសំណួរជាមួយបងប្អូន ហើយថ្ងៃ សៅរ៍ និងអាទិត្យ ត្រូវបង្រៀន ។ សម្រាប់រឿងនេះគឺលោកសុំមួយជីវិតតែម្តង ។ គួរបញ្ជាក់ថាលោកគ្រូ សាន សុជា បានលាចាកសិក្ខាបទនៅក្នុងថ្ងៃទី២១ ឧសភា ក្រោយសាងព្រះផ្នួសអស់រយៈពេល ៣៣ ឆ្នាំ។ សព្វថ្ងៃលោកគ្រូមានអាយុ ៤៧ឆ្នាំ ពោលបានសាងព្រះផ្នួសតាំងពីវ័យ ១៤ឆ្នាំមកម្លេះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post