header ads

Sponsor

ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែកញ្ញា នេះបានចេញសេចក្ដីសម្រេចស្ដីពី ការបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក ខណៈកាលពីម្សិលមិញថ្ងៃទី ២៣ មេធាវីរបស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ឯ.ក បានចេញសេចក្តីបំភ្លឺមួយ ក្រោយពេលក្រសួងសុខាភិបាល ជូនដំណឹង ស្ដីពីការលុបលេខការលុបលេខបញ្ជីកាផលិតផលបំប៉នសុខភាពរបស់ខ្លួន។

បើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងនឹងដកហូតសេចក្ដីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO., LTD.) ដែលមានទីតាំង និងឃ្លាំងស្តុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុគ្រឹះស្ថាននេះពុំបានគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមានជាអាទិ៍៖

- បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាពGINSENG PRO ដែលមានផ្ទុកសារជាតិសកម្មមិន ត្រឹមត្រូវតាមរូបមន្តដែលកំណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់

-បានផ្លាស់ប្តូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណ ដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល បានលក់ផលិតផលបំប៉នសុខភាព GINSENG PRO ដល់អតិថិជនប្រើប្រាស់នៅក្រៅឱសថស្ថានស្របច្បាប់

- ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

- ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិតលេខ០២៨៧អបស/ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ ក្រសួងសុខាភិបាលស្ដីពីការលុបលេខបញ្ចិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/3(Caps. និង GINSENG PRO B/Bott/60Caps. មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីជូនព័ត៌មានមួយទៀតផងដែរ ស្ដីពី ការបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក សូមអានសេចក្ដីជូនព័ត៌មានខាងក្រោមនេះ៖

សេចក្តីបំភ្លឺមេធាវីរបស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ឯ.ក

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post