header ads

Sponsor

លោក ជីដេវីត និងអ្នកនាងទេព បូព្រឹក្ស បានលេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៉ីតាលី នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

លោក ជីដេវីត និងអ្នក ទេព បូព្រឹក្ស ត្រូវបានប្រេនD&G អញ្ជើញអ្នកទាំងពី ជាភ្ញៀវកត្តិយសឲ្យចូលរួមក្នុងកម្មវិធី Milan Fashion Week Spring/ Summer 2024 ដែលជាកម្មវិធី Fashion ធំបំផុតមួយប្រចាំឆ្នាំ និងមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។

គួរបញ្ចាក់ផងដែរថា ជីដេវីត និង អ្នកនាងទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024នេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post