header ads

Sponsor

ខណៈប្រជាប្រិយភាពកំពុងតែហក់ឡើងបន្តបន្ទាប់តាមរយៈការមានឱកាសក្លាយជាអ្នកឃោសនាផលិតផលមួយនោះ ។ ស្រាប់តែថ្មីៗនេះអតីតកញ្ញា30MViews  សុខុម រចនា ផ្ទុះការរិះគន់ជាថ្មីក្រោយពីនាងបាននិយាយថាការច្រៀងអរកាដង់និងអរកេសមិនអាក្រក់ដូចការងារច្រៀងនៅខេធីវី ។

ការលើកឡើងបែបនេះរបស់អតីតបេក្ខភាព The Voice Cambodia សុខុម រចនា គឺនៅក្នុងកម្មវិធីសម្ភាសជាមួយសារព័ត៌មានតាំងពីថ្ងៃនាងក្លាយជាអ្នកតំណាងពោលគឺនៅក្នុងអំឡុងខែកញ្ញា ។ ប៉ុន្តែសម្តីរបស់ សុខុម រចនា ទើបលេចធ្លាយនៅក្នុងពេលថ្មីៗនេះដោយមានការស៊ែរចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ត្រង់ពាក្យនាងនិយាយថា«ការច្រៀងអរកាដង់និងអរកេសមិនអាក្រក់ដូចការងារច្រៀងនៅខេធីវី »។

សម្តីរបស់ សុខុម រចនា ត្រូវបានមហាជនមួយចំនួនលើ់កឡើងថានិយាយមិនសមរម្យមានភាពអំនួត ជាពិសេស មិនផ្តល់តម្លៃដល់អ្នកដទៃលើកលែងតែការងារទុច្ចរិតដែលសង្គមស្អប់ខ្ពើម ។ ទោះផ្ទុះការរិះគន់ជាច្រើនក្តី តែ សុខុម រចនា ហាក់រក្សាភាពស្ងប់ស្ងៀមមិនបានចេញមុខបកស្រាយឬ ប្រតិកម្មអ្វីនោះទេ ។

អ្វីដែលចាប់អារម្មណ៍ពេលនេះ សុខុម រចនា កំពុងមមាញឹកនៅក្នុងការងារជាអ្នកឃោសនាផលិតផលរក្សាសម្រស់មួយ ហើយឆាប់ៗខាងមុខនេះនាងក៏មានគម្រោងចេញបទចម្រៀង ផ្ទាល់ខ្លួនដែលនាងបានបញ្ជាក់ថាប្លែកជាមួយនឹងស្ទីលថ្មីដែលមហាជនមិនធ្លាប់ឃើញពីមុន ។ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាតើអតីតបេក្ខភាពនៅក្នុងកម្មវិធី The Voice Cambodiaរដូវកាលទីបីរូបនេះនឹងទទួលបានការគាំទ្រឬយ៉ាងណា ខណៈនាងរងការរិះគន់ជាហូរហែបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post