header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះ ស្រីអូន បានប្រកាសច្បាស់ៗថានឹងចាត់វិធានការតាមច្បាប់ក្រោយលេខទូរស័ព្ទរបស់ឧកញ៉ា ឈាង រ័ត្ន មានអ្នកបើកប្រើ ។បន្ថែមពីនោះអ្នកនាង បានអះអាងថាសុំបញ្ឈប់ធ្វើរឿងនេះព្រោះអ្នកនាង និងឧកញ៉ា ឈាង រ័ត្ន មិនទាន់លែងលះគ្នាដាច់ស្រេចនោះទេហើយអ្នកនាងក៏មិនបានដឹងថាអ្នកណាជាអ្នកប្រើទូរស័ព្ទស្វាមីរបស់ខ្លួនដែរ ។

ប្រមាណជាង ១០ថ្ងៃមកនេះស្ថានភាពផ្លូវចិត្តរបស់អ្នកនាង ស្រីអូន នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយក្រុមគ្រូពេទ្យទាមទារឱ្យអ្នកនាងសម្រាកឱ្យបានច្រើន ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនិងស្រឡាញ់អ្នកនាងមានការសប្បាយចិត្តនោះគឺថ្មីៗនេះគេបានឃើញ ស្រីអូន បានបង្ហោះសារលើកទឹកចិត្តខ្លួនឯងដើម្បីឆាប់បានចាកផុតពីស្ថានភាពអាក្រក់មួយនេះ ។

អ្វីដែលកត់សម្គាល់កាលពីពេលថ្មីៗនេះ ស្រីអូន បានគំរាមធ្វើតាមផ្លូវច្បាប់ដោយអ្នកនាងបានបង្ហោះសំណេរថា «ញុំមិនដឹងថា តើអ្នកណាម្នាក់ដែលមកប្តូរ ប្រូហ្វែល profile របស់ខ្ញុំទេ ទាំងដែលខ្ញុំមិនបានកាន់ទូរស័ព្ទ (បងប្រុសដកទូរស័ព្ទ) អ្វីដែលសំខាន់នោះ គឹលេខទូរស័ព្ទ ស្វាមីខ្ញុំ លោតសញ្ញាមកថាមានអ្នកបានបើកលេខប្រើហើយ (បញ្ជាក់ទៅអ្នកប្រើលេខ សុំបញ្ឈប់មុនខ្ញុំប្រើផ្លូវច្បាប់ ) សូមបញ្ជាក់ថាខ្ញុំ និង ស្វាមី មិនទាន់លែងលះគ្នាតាមផ្លូវច្បាប់ទេ ខ្ញុំនៅមានសិទ្ធគ្រប់យ៉ាង សូមអរគុណ ។សូមបញ្ជាក់ទូរស័ព្ទស្វាមី ឈាងរ័ត្ន មិនបាននៅក្នុងដៃនាងខ្ញុំនោះទេ ហើយក៍មិនដឹងថាអ្នកណាជាអ្នកប្រើដែរពេលនេះ»។

អ្វីដែលគួរឱ្យសរសើរដល់ទឹកចិត្តរបស់អ្នកនាង ស្រីអូន បើទោះសព្វថ្ងៃកំពុងមានសម្ពាធផ្លូវចិត្ត នឹងបានអះអាងថាមានបំណុលស្វាមីជាប់ខ្លួនជាច្រើនក្តី តែអ្នកនាងនៅតែបន្តនៅក្នុងការងារសប្បុរសធម៌។ តួយ៉ាងថ្មីៗនេះអ្នកនាងបានបរិច្ចាគជូនចៅអធិការវត្ត វិហារសំណ ដែលកំពុងសង្គ្រោះបន្ទាន់ហើយខ្វះខាតថវិកាក្នុងការព្យាបាលបន្តជំងឺចំនួនទឹកប្រាក់៥០០ដុល្លារ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post