header ads

Sponsor

មានការចាប់អារម្មណ៍និងយល់ស្របគ្រប់គ្នាក្រោយអ្នកគ្រូហុងស៊ុយ ណាលី បានបង្ហោះសារបែបនេះជាបន្តបន្ទាប់និយាយពីយុគ៩ ដែលជាយុគភ្លើង។ ចុងក្រោយអ្នកគ្រូក៏បានដាស់តឿនថាដើម្បីរក្សាចិត្តឱ្យស្ងប់គួរធ្វើសមាធិ ។
 

មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានព្រឹត្តិការណ៍សាហាវៗកើតមានជាហូរហែរដែលអ្នកដែលមានឋានៈមុខមាត់ក្នុងសង្គមមួយចំនួនក៏ត្រូវអស់បុណ្យអស់ទ្រព្យជំពាក់បំណុលពេ ញខ្លួន ឬធ្លាក់តំណែងដោយសារការប្រព្រឹត្តរបស់ខ្លួន ជាដើម ។ក្នុងនាមជាគ្រូហុងស៊ុយដែលមានប្រជាប្រិយភាពម្នាក់អ្នកគ្រូ ណាលី បានដាស់តឿនតាមរយៈការបង្ហោះសារជាបន្តបន្ទាប់ថា«យុគ9គ្មានអ្វីទៀងទាត់ទេឡើងក៏លឿនធ្លាក់ក៏លឿនកុំភ្លេចខ្លួនរក្សាលំនឹងអោយបាន» «យុ គ9 មនុស្សមានចិត្តឆេវឆាវ ឆាប់ខឹងខុសពីធម្មតា អ្វីដែលអាចរំងាប់ចិត្តបានគួរឧហ្សាហ៍ទៅសមាធិ»។ 
 

ជុំវិញការលើកឡើងរបស់អ្នកគ្រូហុងស៊ុយរូបនេះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនយល់ ស្របដោយម្នាក់ៗបានអរគុណដល់អ្នកគ្រូដែលបានដាស់តឿនចំពោះការរក្សាចិត្តស្ងប់តាមរយៈការធ្វើសមាធិបែបនេះ ។ ប៉ុន្តែក៏មានអ្នកខ្លះបានបញ្ចេញយោបល់ថា« មិនមែនមកពីយុគ9 មិនមែនមកពីនាគភ្លើងហើយក៏មិនមែនមកពីឆ្នាំ តែមកពីមនុស្សភាគច្រើនចាកឆ្ងាយធម៌ ឆ្ងាយសីល៥ ឆ្ងាយមេត្តា ករុណា ឥទ្ធិពលអាក្រក់ឆាប់សាយភាយលឿនជាងសេចក្តីល្អ ជាហេតុអោយមនុស្សឆាប់ខឹងឆេវឆាវទោសៈពេញខ្លួនដោយហេតុតែម្យ៉ាងគឺខ្វះធម៌» ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post