Sponsor

(ពោធិ៍សាត់)៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆបោក យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌ តាមបណ្តាវត្ត ក្នុងស្រុកភ្នំក្រវាញ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩៖៣៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ ឲ្យដឹងមុននេះថា ជនសង្ស័យដែលប្រើប្រាស់ លុយដុល្លារក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ស្ត្រីដែលជាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆបោក យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យនៅតាមបណ្តាវត្ត ក្នុងស្រុកភ្នំក្រវាញ ពោលគឺនៅរដូវកាន់វេននេះតែម្តង។

លោកអធិការបានបន្តទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កម្លាំងរបស់យើងបានធ្វើការផ្សព្វផ្សាយគ្រប់គោលដៅ សំខាន់ៗ ពេលឃើញមុខសញ្ញាគួរឲ្យ សង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ទើបយើងអាចឃាត់ខ្លួនជនសង្ស័យនៅពេលនេះបាន។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរ ក្នុងកាបូបជនសង្ស័យ ដោយដកហូតបាន លុយក្រដាស១០០ដុល្លារក្លែងក្លាយ ចំនួន៨៦០០ដុល្លារ និងគ្រឿងអលង្ការ ធ្វើអំពីស្ពាន់ជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីពិនិត្យមើលវត្ថុតាងទាំងនោះចាត់ការទៅតាម នីតិវិធី៕

ប្រភព ខ្មែរ២៤ម៉ោង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor