header ads

Sponsor

នាយកដ្ឋានព័ត៌មានវិទ្យា៖ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំកម្មវិធី Google Classroom ដែលជាកម្មវិធី Free បង្កើតឡើងដោយក្រុមហ៊ុន Google។ Google Classroom ជាកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណេត (Online) ពីកុំព្យូទ័រ ឬទូរស័ព្ទ ដែលមានតួនាទីមួយចំនួនដូចខាងក្រោម៖
- គ្រូអាចធ្វើការបង្កើតថ្នាក់រៀន និងមុខវិជ្ជា (Class / Section / Subject / Room)
- គ្រូអាចបង្កើតសំនួរ លំហាត់ ឬកិច្ចការងារផ្ទះ និងដាក់ពិន្ទុកិច្ចការងារ (Classwork Tab)
- គ្រូអាចធ្វើការតាមដានសកម្មភាពសិស្ស ដើម្បីផ្តល់មតិយោបល់
- គ្រូអាចគ្រប់គ្រងបញ្ជីឈ្មោះសិស្សក្នុងថ្នាក់រៀន (People Tab)
- គ្រូអាចគ្រប់គ្រងបញ្ជីពិន្ទុសិស្សក្នុងថ្នាក់រៀន (Grades Tab)
- សិស្សអាចចូលថ្នាក់រៀនតាមរយ: Class code
- គ្រូ និងសិស្សអាចធ្វើការជជែកពិភាក្សា (Comments) លើមុខវិជ្ជាសិក្សា (Stream Tab)
អ្នកអាចចូលទៅកាន់កម្មវិធី Google Classroom តាមរយ:តំណភ្ជាប់ខាងក្រោម៖
- ដំណើរការពីកម្មវិធី Internet Browser (កុំព្យូទ័រ ឬទូរស័ព្ទ)៖ https://classroom.google.com
- កម្មវិធីទូរស័ព្ទ Android៖ https://bit.ly/2WSZsB4
- កម្មវិធីទូរស័ព្ទ iOS៖ https://apple.co/3bzFNKM
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post