
លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី កើតមកហើយនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៦ ជាកូនប្រុសទី ៥ របស់លោកបណ្ឌិត បានកើតនៅវេលាម៉ោង ៥ និង មួយ នាទី ទំងន់ ២ ,៧ kg មានឈ្មោះថាកែម ឡី វីរៈ សូមបងប្អូនជនរួមឈាមខ្មែរនៅគ្រប់ទិសទីជុំវិញ ពិភពលោកចូលរួមអបអរសាទរផង ។



សូមជម្រាបជូនថាបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ត្រូវបានឃាតកសម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុបបូកគោ។ មកទល់ពេលនេះមានរយៈពេលជិតបីខែហើយ អាជ្ញាធរមិនទាន់បង្ហាញកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាតនៅឡើយ។ ចំពោះជនជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះវិញ អាជ្ញាធរក៏មិនទាន់បង្ហាញក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលកំពុងជាប់ឃុំនោះដែរ។
បុណ្យសពគម្រប់ ១០០ថ្ងៃជូនបណ្ឌិត កែម ឡី នឹងធ្វើរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ខាងមុខ។
