Sponsor

ក្រោយព៍ត៌មានបានចុះផ្សាយ ពីករណីជំលោះ រវាង អ្នកគាំទ្រអតីត តារា សម្តែង សឿន សុធារ៉ា និងហាងលក់ សំលៀកបំពាក់មួយ ក្រោយមក ស្រាប់តែមាន គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Sok Sombor បានបកចេញមុខមកទម្លាយពីចរិតរបស់អតីតតារាសម្ដែងរូបនេះ តែម្ដង ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង÷

" គាត់មិនបានចិត្តចង្អៀត ដូចដែរគ្រប់គ្នាគិតទេ ខ្ញំុមិនបានស្និទ្ធស្នាលជាមួយគាត់បងធារ៉ាទេ តែខ្ញំុស្គាល់ពីចរិតគាត់ ជាមនុស្ស ល្អទាំងកាយទាំងចិត្ត គាត់មានគុណធម៏គួរគោរពណាស់ សូនបងប្អូនស្គាល់មនុស្សអោយច្បាស់ ចាំវិនិច្ឆ័យទៅលេី បុគ្គលនោះ បេីមិនចឹងទេ គឺបងប្អូន ជាអ្នកខុសខ្លួនឯង ព្រោះមិនទាន់ស្គាល់ពីចរិតខាងក្នុងរបស់គាត់ គ្រាន់តែស្មានៗ លឺតាមគ្នា មនុស្សមិនអាចមេីលតែសំបកខាងក្រៅទេ ដូចខ្ញំុបាននិយាយ មនុស្សដូចបងធារ៉ាគាត់មិនមែនមនុស្សតំកេីងខ្លួន រឺប្រកាន់អីទេ គាត់គោរពអោយតំលៃគ្រប់ៗគ្នាណាស់ សំរាប់ខ្ញំុគាត់នៅតែជាតារាស្រីល្បីឈ្មោះនិងប្រកបដោយគុណធម៏និងក្ដីស្រលាញ់ ហេីយខ្ញំុពិតជាមិនចង់អោយគ្រប់គ្នាយល់ ខុសចំពោះគាត់ទេ ព្រោះ មនុស្សល្អគួរគប្បីយេីងស្រលាញ់និងអោយតំលៃគាត់ ពីព្រោះមនុស្សល្អដូចជាគាត់ តែងតែធ្វេីសេចក្ដីល្អនិងកុសលផលបុណ្យ ហេីយខ្ញំុស្រលាញ់គាំទ្រគាត់ព្រោះគាត់ជាមនុស្សស្លូតបូត និងជាមនុស្សប្រកបដោយសេចក្ដីល្អដូចគ្នា 😍"

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor