Sponsor

បន្ទាប់ពីរដូវបុណ្យភ្ជុំបានកន្លងហួស មានបងប្អូនខ្មែរជាច្រើន បានធ្វើដំណើរពីស្រុកកំណើត មកពីក្រុង ដើម្បីបំពេញកិច្ចការងារជាបន្ត បន្ទាប់ពីសម្រាកអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ជាមួយគ្នានេះដែរ បើយោងតាមវីដេអូបុរសម្នាក់ ដែលបានបង្ហោះវីដេអូដ៍ស្រៀវសាច់មួយ ចូលក្នុង យូធូប ទំនងជារូបគាត់ធ្វើដំណើរមកស្រុកកំណើត ដោយបើកម៉ូតូនៅលើដងផ្លូវជាតិមួយកន្លែង ក្នុងប្រទេសកម្ពុជា ដែលមិនបញ្ជាក់ពីទីតាំងច្បាស់លាស់ ដែលបានថតឡើងតាមរយៈកាមេរ៉ា​ ដែលគាត់បំពាក់ឡើងនៅលើមួកការពារសុវត្ថិភាព នៅពេលធ្វើដំណើរនេះ គឺរូបគាត់បិះនឹងអស់ជីវិត ដោយសារតែមានប្រភេទរថយន្ដដឹកអ្នកដំណើរ ឬរថយន្ដតាក់ស៊ី បានជិះបកក្រោយវិញ ដោយបត់នៅកណ្ដាលផ្លូវតែម្ដង នៅលើផ្លូវទិសតែមួយ។

បើមើលតាមវីដេអូ គាត់ព្យាយាមស៊ីផ្លេយ៉ាងខ្លាំង ដើម្បីផ្ដល់ជាសញ្ញាថា មានអ្នកធ្វើដំណើរនៅពីក្រោយ តែរថយន្ដនោះ ហាក់ដូចជាមិនបង្អន់ ឬបញ្ឈប់សកម្មភាព ការបត់បកក្រោយនោះទេ បែរជាបន្ដបត់យ៉ាងព្រហើន ជាសំណាងល្អ ដែលរូបគាត់អាចគេចផុត ព្រោះអត់មានរថយន្តមកបញ្ច្រាសទិសគ្នា បើមិនដូច្នោះទេ មិនដឹងថាមានហេតុការណ៍អ្វីកើតឡើងនោះទេ។

សូមទស្សនាវីដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor