
កាលពីថ្ងៃទី ២៣ ខែ តុលានេះ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា " Chhim Chenda " បានផូសនូវ ទិដ្ធភាពមួយ ដែលមានបុរសចំណាស់ម្នាក់ កំពុងដាក់លក់នូវ វត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយដៃក្នុងតម្លៃសមរម្យ និងមានសោភណ្ឌភាពស្រស់ស្អាត។
គណនីខាងលើក៍បានរៀបរាប់បន្ថែមថា ÷
" មិញពេលជិះតាមផ្លូវ បានឃើញគាត់ដោយចៃដន្យ គាត់កំពុងចាក់ខ្សែដៃលក់ ក៏ឆ្លៀតថតសកម្មភាពគាត់ពេលកំពុងចាក់វា តំលៃត្រឹមតែ ២០០០៛ ក្នុងមួយខ្សែ មិនថ្លៃទេ មិនស្មើរនឹងតំលៃកាហ្វេមួយកែវផង។ អ្វីដែលខ្ញុំអាចធ្វើបានគឺត្រឹមជួយទិញខ្សែដៃគាត់ ហើយបើបងប្អូនបានឃើញសូមជួយទិញគាត់ម្នាក់មួយផង វាមិនច្រើនទេសំរាប់យើង តែវាអាចជួយជីវភាពគាត់អោយប្រសើរបាន។ បញ្ជាក់៖ ខ្ញុំបានឃើញគាត់នៅស្តុបផ្លូវម៉ៃដា 2004 មុខការ៉ាសសាំង សូគីមិុច"
ដូច្នេះហើយ សូមប្រិយមិត្តអ្នកអាន មេត្តា ជួយទិញគាត់ផង ប្រសិនបើបានជួប ដើម្បីឱ្យទទួលបានលុយកាក់បន្តិចបន្តួច សម្រាប់ចិញ្ចឹមគ្រួសារ ៕



