
ក្រោយពីព្រះមហាក្សត្រនៃប្រទេសថៃបានយាងចូលសោយទិវង្គត់កន្លងទៅ មានព៍ត៌មានជាច្រើនបានចុះផ្សាយ ក្នុងនោះដែរ មានបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការយល់ច្រលំលើរូបថត លោកតា ប្រសើសុវណ្ណ ជាអតីតប្រធានរដ្ធសភាថៃ ហើយយកមកផូសតៗគ្នា។
ខាងក្រោមនេះគឺជាសេច់ក្តីអធិប្បាយរបស់សិល្ប:ករ អឹុង ជីវ៉ា ÷
" រូបភាពនេះគឺលោកតា ប្រសើសុវណ្ណ អតីតប្រធានរដ្ឋសភាថៃ ! ប្រជាជនថៃដែលជាមិត្តភក្តិរបស់ខ្ញុំជាច្រើនបានខលនិងផ្ញើសារមកថារូបលោកតាជាអតីតប្រធានរដ្ឋសភាថៃ ជាជនជាតិថៃដែលគេបង្ហោះនេះមិនមែនជា ព្រះចៅភូមិបុល អាប់ឌុលយា៉ដេតឡើយ ! សូមបងប្អូនប្រជាជនកម្ពុជាកុំមានការភាន់ច្រលំ នេះជារូបភាពក្លែងក្លាយ ។ ប្រជាជនថៃគាត់បាននិយាយថាពួកគាត់ពិតជាអរគុណប្រជាជនកម្ពុជាខ្លាំងបំផុតដែលបានចូលរួមរំលែកទុក្ខ ហើយពួកគាត់និយាយថាប្រជាជនដែលចូលរួមរំលែកទុក្ខច្រើនជាងបំផុតចំពោះព្រះមហាក្សត្រថៃរបស់គាត់គឺជាប្រជាជនកម្ពុជា ! គាត់ពិតជាអរគុណនិងរក្យពាក្យឋអ្វីថ្លែងពុំបាន ។ ដោយក្តីគោរពៈ អឹុម ជីវ៉ា"
ដូច្នេះសូមប្រិយមិត្តអ្នកអានមេត្តាជ្រាប និង share ចែករំលែកបន្តដើម្បីជៀសវាងការផូសរូបច្រលំទៀត ។


