
ក្រោយពីមានព័ត៌មានបានចុះផ្សាយស្វែងរកជំនួយដើម្បីជួយដល់កុមារីម្នាក់ដែលទើបតែកើត ប៉ុន្តែអកុសលភ្នែកឡើងបាយដែលធ្វើអោយកុមារតូចម្នាក់នោះមិនអាចមើលឃើញ យើងឃើញថាមានការចែករំលែកយ៉ាងច្រើនកុះករ។

យ៉ាងណាមិញយើងក្រឡេកមកមើល កាលពីប៉ុន្មានម៉ោងមុននេះ ព័ត៌មាននេះក៍បានធ្វើឲ្យមានការលេច់ឮដល់ លោក ឧកញ៉ា ចិត្តធម៌ ដួង ឆាយ ហើយលោកក៍ព្រមទទួលជួយសង្គ្រោះកុមារម្នាក់នោះដោយការស្វះស្វែងរកមន្ទីរពេទ្យដែលអាចព្យាបាលបាន ។
ខាងក្រោមនេះជាការៀបរាប់របស់ លោក ឧកញ៉ា ឌួង ឆាយ ÷
"ថ្ងៃនេះជំនួយការរបស់ខ្ញុំបានជួបជាមួយគ្រួសារកុមារីមានវាសនាអភព្វដែលប្រស្រីភ្នែកឡេីងបាយដេីម្បីជួយស្វែងរកដំណេាះស្រាយព្យាបាលជំងឺភ្នែករបស់គាត់ខ្ញុំបាទនឹងខិតខំប្រឹងប្រែងព្យាយាមទាក់ទងជាមួយវេជ្ជបណ្ឌិតជំនាញៗទាំងក្នុងនឹងក្រៅប្រទេសដេីម្បីជួយព្យាបាលភ្នែករបស់គាត់អេាយបានជាសះស្បេីយនឹងឆាប់បានមេីលឃេីញពិភពលេាកនេះវិញឆាប់ៗព្រេាះនៅសល់ពេលវេលាតែ2សប្តាហ៍ទៀតប៉ុណ្ណេាះដេីម្បីជួយអេាយគាត់អាចមេីលឃេីញឡេីងវិញ សូមបងប្អូនពូមីងជួយបួងសួងជូនពរអេាយគាត់ទទួលការជេាគជ័យនឹងឆាប់បានជាសះស្បេីយផងណា សូមអរគុណ"
ពិតជាល្អប្រសើរណាស់!ដែលក្នុងសង្គមខ្មែរយើងប្រកបដោយការស់នៅចេះយល់ទុក្ខធុរ: និង សេច់ក្តីលំបាក់របស់បងប្អូនខ្មែរដូចគ្នា ។ ម្យ៉ាងវិញពិតជាកោតសរសើរនូវទឹកចិត្តសប្បុរសធម៍របស់ លោក ឧកញ៉ា ឌួង ឆាយ និង គួរតែយកគំរូតាម ។




