ប្រភពពីថៃ៖
នេះជាករណីបោកប្រាស់មួយថ្មីទៀត ដែលបងប្អូនអ្នករកសុីជួញដូរគួរតែប្រុងប្រយ័ត្នអោយមែនទែន ព្រោះនេះទុកជាបទពិសោធន៍មួយទៀតដើម្បីកុំអោយបងប្អូនខាតបង់ដោយសារជនបោកប្រាស។
សាច់រឿងគឺថា ស្រ្តីម្នាក់គាត់ចូលទិញកាហ្វេ១កែវដែលមានតំលៃ ១៥០បាត រួចគាត់បានទៅកន្លែងគិតលុយ ហើយហុចអោយគេ ៨៥០បាត បន្ទាប់មកអ្នកលក់ក៏បានអាប់លុយនោះមកវិញ ៥០០បាត ប៉ុន្តែស្រ្តីនោះបន្លំដក ១៥០បាតទុកក្នុងអាវទ្រនាប់របស់ខ្លួន ហើយបកមកប្រាប់អ្នកលក់វិញថាអាប់លុយអោយខ្វះ។
ដោយជជែកគ្នាមិនត្រូវ អ្នកលក់បានបើកកាមេរ៉ាសុវត្ថិភាពមើល ទើបឃើញច្បាស់ជាក់នឹងភ្នែក ថាស្រ្តីរូបនោះពិតជាបានបន្លំលុយទុកក្នុងអាវទ្រនាប់ ហើយបានបញ្ចូនស្រ្តីលួចបន្លំនោះទៅអោយសមត្ថកិច្ចធ្វើការដោះស្រាយទៅតាមច្បាប់។
សូមទស្សនាវីដេអូ៖
ប្រភព Khmeraid