រូបភាពដ៍ខ្លោចចិត្តប៉ុន្មានសន្លឹករបស់សត្វស្វា ដែលម្តាយដេកក្នុងឈាម ចំណែក កូនយំដាស់អង្រួនម្តាយឱ្យក្រោកឡើង បានចាក់ដោតបេះដូងមនុស្សទូទាំងពិភពលោកឱ្យស្រងេះ ស្រងោចចិត្តក្រៃលែង ។
ក្នុងនោះដែលមានគណនីហ្វេសប៊ុកមួយបានយករូបដ៍គួរអាណិតនេះទៅផូសហើយរៀបរាប់ថា ÷
"😭😭😭ម៉ែក្រោកឡើងទៅមុខទៀតមិនទាន់ដល់កន្លែងយើងត្រូវទៅទេ ម៉ែមិចនៅស្ងៀមចឹង បងប្អូនអើយជួយម៉ែខ្ញុំផង ប្រសិនបើអ្នក កំពុងជួបរឿងដូចកូនស្វាម្លោះហើយអ្នកនឹងយល់ពីអារម្មណ៍មួយនេះ😭😭😭"
ជាកាពិតណាស់ នេះគ្រាន់តែសត្វ ប្រសិនបើរូបភាពនេះជាមនុស្សវិញតើមានអារម្មណ៍ក្តុកក្តួលប៉ុណ្ណា ? ដូច្នេះយើងត្រូវគោរពស្រលាញ់ជីវិតអ្នកដ៍ទៃដូចស្រលាញ់ជីវិតយើង ។


