
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Athai land បានរៀបរាប់នូវអត្ថន័យដ៍កម្សត់មួយដែលស្វាមីរវល់តែនិងកាងារហើយធុញថប់និងប្រពន្ធ ដូចខាងក្រោម ÷
ភរិយា !! បានខល មករកស្វាមីនៅ កន្លែងធ្វើការ ដែរនៅម្នាក់ មួយកន្លែង!
«ភរិយា» និយាយ ៖ បងៗ...យប់នេះ បងមកទទួលអូនបានអត់?
«ស្វាមី»និយាយ ៖ ស្អី! ទៀតហើយ ឃើញតែជិះ ម៉ូតូឌុបមកវិញតែខ្លួនឯងរាល់យប់សេាះ! ថ្ងៃនេះនឹកម៉េច បានជាឲ្យបងទៅទទួលវិញ?
«ភរិយា»និយាយ ៖ ព្រេាះយប់នេះ! អូនមានអ្វីសំខាន់ ឲ្យបងហ្នឹងណា បានជាអូនឲ្យបង មកទទួល! បើអញ្ចឹងចាំអូនរងចាំបង មកទទួល នៅម្ដំុកន្លែងអូនធ្វើការណា!!
«ស្វាមី» និយាយ ៖ ការងារ បងរវល់ណាស់ !អូយ! ធុញដល់ហើយ.... Ok ! Ok! អញ្ចឹងចាំប្រហែល 1ម៉ោង ទៀត ចាំបងទៅទទួល!
« ក្រោយពី និយាយគ្នារួច ស្វាមី ក៏បានបិទទូរស័ព្ទដៃរ ដោយអារម្មណ៍មិនល្អ ដែរ ធុញ! នឹងភរិយា ខលមករំខានពេលដែរ កំពុងធ្វើការ»
ក្រោយពីហ្នឹង! ពេលវេលា កន្លងមកប្រហែល...ជាង2ម៉ោង!! ស្វាមីចេញពីធ្វើការ បើកឡានទៅម្ដុំៗ កន្លែងភរិយាខ្លួនធ្វើការ តែមិនឃើញនាង នៅរងចាំ ! ស្វាមីនាងក៏គិតថានាង ប្រហែលជាចាំយូរពេក មិនឃើញមក ក៏ត្រឡប់មកផ្ទះវិញដោយខ្លួនឯងហើយ!! ហើយស្វាមីក៏បើកឡានមកដល់ផ្ទះ ពេលមកដល់ផ្ទះ ស្វាមីមានអារម្មណ៍ ប្លែកៗ ពេលដែរឃើញមនុស្សម្នាជាច្រើន នៅផ្ទះរបស់ខ្លួន !!
នៅក្នុងពេលនេាះ ម្ដាយក្មេករបស់គេ ក៏ដើរមករក ទាំងទឹកភ្នែកហូរ មិនឈប់ ហើយ អួលដើមករ! និយាយទៅកាន់កូនប្រសារ!
«ម្ដាយក្មេក» និយាយ ៖ តើ ឯង មកពីណា? ដឹងអត់ ថាប្រពន្ធឯង «ត្រូវចោរ រំលោភ ហើយសម្លាប់» មុនពេលហ្នឹង បន្ដិច ប្រពន្ធឯង បានខលរកប្រាប់ម៉ែ ៖ ថាឯងទៅទទួលនាង! តែវាហួសពេលហើយ សេចក្ដីស្លាប់ទៅទទួលនាងមុនឯងទៀត!
ស្វាមី ដួលទាំងឈរ តក់ស្លុត នឹងសោកស្ដាយ នៅអ្វីដែរខ្លួនគេមិនទទួលខុសត្រូវ !! ដោយសារខ្លួនបានបិទទូរសព្ទ័ដៃ !! ដោយ ធុញនឹងភរិយាខល រកខ្លាំងពេក!!
ពេលនេាះ ខ្លួនគេ បានបើកទូរសព្ទ័វិញ ! ក៏មានសារចូលមក 3សារ!
សារទី1!ប្ដី..សំលាញ់ ហេតុអ្វី បងមកទទួលអូនយូរម្លេះ?
សារទី2!អូនគ្មានអ្វីជូនបងទេ..យប់នេះ តែអូន ចង់រំលឹកបង ថា..ថ្ងៃនេះជាថ្ងៃគ្រប់ខួរ យើងបាន រៀបការជាមួយគ្នា ហ្នឹងណា ប្ដីសំលាញ់!!
សារទី3! ប្ដីសំលាញ់....អូនខ្លាចណាស់ មានមនុស្សប្រុសម្នាក់ មកឈរក្បែរអូន អូនភ័យណាស់បង ឆាប់មកទទួលអូនលឿនៗបង! ពេលហ្នឹងទឹកភ្នែករបស់កូនប្រុស ដើមទ្រូងប្រាំហាត្រ ក៏ហូរ ដូចទឹកស្ទឹង យំបោកខ្លួនបោកប្រាណ! ដែរបណ្ដោយឲ្យនាង នៅចាំតែម្នាក់ឯង ជាង2ម៉ោង....!!!
រហូតដល់នាងជួបរឿងអាក្រក់យ៉ាងនេះ!!
បញ្ចាក់ ៖ យើងអាចមាន ពេលវេលា នឹង ការងារ នឹងមិត្តភក្រ័ ឬអ្វីផ្សែងៗ បានច្រើន!! តែសូម «កុំភ្លេច» យកចិត្តទុកដាក់ នឹងឲ្យតម្លៃ មនុស្សដែរយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើង!! ជាពិសេស ក្រុមគ្រួសារយើង ដែរមានជីវិតរស់នៅ កុំឲ្យគ្រប់យ៉ាង វាហួសពេលទៅហើយ!! «ទើបមកប្រាប់ថាស្ដាយក្រោយ»
