
យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុក ស្រីដូចអាខ្វាក់ ប្រុសយើងដូច អាខ្វិន បានចុះផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ ទាក់ទងនឹងករណីចោរឆក់មួយ នៅ ក្រោមស្ពានអាកាស៥មករា ( ផ្លូវក្រោមដី ) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាកលសូមគោរពរាយការណ៍ ៖ ករណីលួចមានស្ថាន ទម្ងន់ទោស ដោយសារការប្រើអពើហិង្សា (ឆក់កាបូប ស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ។ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២០:១០នាទី កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័ យ០១នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ( ឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ) កើតហេតុ នៅចំណុចក្រោមស្ពានអាកាស៥មករា ( ផ្លូវក្រោមដី ) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+ជនសង្ស័យឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួល ពុំចាំលេខ ផ្លូវលេខ ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានទីលំនៅដើម និងស្រុកកំណើត ភូមិព្រែក ក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។
+ជនរងគ្រោះឈ្មោះ យិន រីណា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហ្វីដេស ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួសរលាត់ ស្បែកជង្គង់ខាងស្តាំ និងដើមដៃខាងស្តាំ ) ។
+សំភារ:បាត់បង់ ៖ កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងកាបូបមានទូរស័ព្ទ០២ គ្រឿងម៉ាក I phone 6 ពណ៌មាស និងម៉ាក Nokia ចុចពិល ។
*ដំណើររឿងហេតុ ៖ នៅមុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ភ្នំពេញ 1AQ-39. 70 តែម្នាក់ឯង ដោយមានស្ពាយកាបូបចំហៀងខាង ឆ្វេង ភ្លាមនោះជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជិះម៉ូតូទៅគៀរម៉ូតូជនរងគ្រោះខាងស្តាំ ទើប បក្សពួក០១នាក់ទៀត ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ទៅអែបទន្ទឹម ខាងឆ្វេងចាប់ទាញយកកាបូបពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ ចំណែកម៉ូតូ ជនរងគ្រោះបានរេទៅទាក់ដៃម៉ូតូជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យដួលទាំងអស់គ្នា ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ទើបមានការ អន្តរាគមន៍ពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ដោយការគោរព..........




