
ធម្មតាការងារណាក៍ដូចការងារណា សុទ្ធសឹងតែមានតម្លៃទាំងអស់ ហើយការងារនីមួយៗ ក៍ត្រូវបានកំណត់អាយុកាលនៃអ្នកបំពេញកាព្វកិច្ចដែរជាពិសេសការងាររដ្ឋ ។
ថ្ងៃនេះយើងងាកមកមើល ព្រឹទ្ធាចារ្យម្នាក់ដែលមានជន្មាយុ ៨៣ឆ្នាំហើយ នៅតែចង់បន្តការបង្ហាត់បង្រៀនដល់សិស្សជំនាន់ក្រោយៗទៀត ។ នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thay Chanpun បានរៀបរាប់ថា ÷
" លោកគ្រូខ្ញុំ ឆ្នាំនេះគាត់មានអាយុ ៨៣ឆ្នាំហើយ ។ គាត់ប្រាប់ថា មកបង្រៀននេះ មិនមែនចង់បានលុយជាធំទេ តែបើនៅផ្ទះអផ្សុក កប់ចំណេះទុកចោល ស្លាប់ទៅយកទៅមិនបានទេ ។ បើមិនចែកចាយឈ្មោះថា ស្លាប់ទាំងរស់ ៕៚" ពិតជាគួរឲ្យកោតសរសើរណាស់ដែលចាស់ព្រឹទ្ធាចារ្យមានជន្នាយុ ៨៣ ឆ្នាំហើយនៅតែចង់បន្តផ្តល់ចំនេះដឹងដល់សិស្សានុសិស្សទៀត ។


ទស្សនាវីដេអូ ៖