Sponsor

ខេត្ត​ព្រះសីហនុ៖ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង ដោយ​ស្នើ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ គិត​គួរ​រឿង​សាងសង់​សួន​សត្វ​សមុទ្រ ដែល​ជា​ញឹកញយ​គេ​ឃើញ​សត្វ​សមុទ្រ​ជាច្រើន​ត្រូវ​បាន​ប្រជា​នេសាទ​ចាប់​បាន​រួច​យក​ទៅធ្វើ​អាជីវកម្ម​ផ្សេងៗ​ ហើយ​ភាគ​តិច​បំផុត ​នៃ​សត្វ​សមុទ្រ​កម្រ​ទាំង​នោះ​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​មក​វិញ ពីសំណាក់​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​គេ​តែង​តែ​ឃើញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីសំណាក់ លោក​ឧកញ៉ា ទា​វិចិត្រ​។

តួយ៉ាង ដូចជា​សត្វ​អណ្ដើក​សមុទ្រ​មួយ​ក្បាល​នេះ​ ​​ទម្ងន់​រហូត​ដល់​៥៣​គីឡូក្រាម ដែល​ប្រជា​នេសាទ រក​បាន​មកពី​ក្នុង​សមុទ្រ​បម្រុង​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ តែ​ដោយ​សំណាង​ល្អ​ត្រូវ​បាន​លោក​ ឧកញ៉ា ទា ​វិចិត្រ ជួយ​សង្គ្រោះ​ទាន់​ពេល។ ​លោកបាន​បង្ហោះ​សារ​មួយ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ ​អម​ជា​មួយ​នឹង​រូប​ភាព "ខ្ញុំ​នឹង​យក​សត្វ​អណ្ដើក​សមុទ្រ ​ទម្ងន់​53 kg មួយ​ក្បាល​នេះ​ ដែល​ខ្ញុំ​ទើប​តែ​បាន​ពី​ប្រជា​នេសាទ​មុន​នេះ​បន្តិច ហើយ​ខ្ញុំ​នឹង​យក​វា​ទៅ​លែង​ឲ្យ​ទៅ​រស់​នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​នា​ព្រឹក​ស្អែក​នេះ"។

ទោះបី​ជា​សមុទ្រ​ធំ​ល្វឹងល្វើយ​បែប​ណា​ក៏​ដោយ ​គេ​មិន​ប្រាកដ​ថា សត្វ​អណ្ដើក​​សមុទ្រ​​មួយ​ក្បាល​នេះ​អាច​នឹង​មិន​ត្រូវ​បាន​​អ្នកនេសាទ​ផ្សេងទៀត​ ចាប់​បាន​ទៀត​​​​នោះ​ទេ​។​ មាន​ពលរដ្ឋ​អ្នក​លេង​​ហ្វេស​ប៊ុក​មួយ​ចំនួន​ ស្នើ​សុំ​អោយ​ភាគី​ណា​មួយ​ ឬ​លោក​ឧកញ៉ា ទា វិចិត្រ​ តែ​ម្តង ​បង្កើត​​សួន​សត្វ​​សមុទ្រ ដូច​ប្រទេស​គេ​ដទៃ​ទៀត ម្យ៉ាង​ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់​តែ​ច្រើន​ផង​ដែរ មួយវិញទៀត​ក៏​អាច​អោយ​បងប្អូន​ក្នុង​ស្រុក ​ដែល​មិន​ធ្លាប់​ស្គាល់​ប្រភេទ​សត្វ​សមុទ្រ​ទាំងនេះ​ ​មានឱកាស​បាន​ឃើញ​និង​បាន​ស្គាល់​ផង​ដែរ៕ ​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor