
នាពេលថ្មីៗនេះ កវីនិពន្ធលោក យឹម តាស្រង់ បាន Post លើហ្វេសប៊ុក រៀបរាប់ពីតារាចម្រៀងសំលេងរដឺន ចេន សាយចៃ ដូចខាងក្រោម ÷
" ឃើញទូរទស្សន៍ថៃមួយនិយាយអំពីតារាចម្រៀងចេន សាយចៃ ថ្ងៃនេះខ្ញុំក៏មានពាក្យពេជន៍ចង់និយាយខ្លះដែរ!! និយាយអំពីវត្តមានតារាស្រីជួរមុខរបស់ខ្មែរសុរិន្ទបងស្រី ចេន សាយចៃ ដែលចូលមកជាសមាជិកផលិតកម្ម ថោន កាលពី២ឆ្នាំមុននោះស្របពេលដែលផលិតកម្មចម្រៀង ទំាងអស់កំពុងទទួលរងនូវការរិះគន់រឿងបទចម្លង បើតាម ខ្ញុំចំាថ្ងៃមួយនោះជាថ្ងៃដែលខ្ញុំបានជួបនិងជជែកលេងជាមួយ គាត់ថ្ងៃដំបូង និងស្វែងយល់អំពីការធ្វើការងារជាមួយគ្នា។
គាត់និងគ្រួសារគាត់ជាមនុស្សដែលមានឆន្ទះចង់ផ្តោតលើការ ច្រៀងតែបទនិពន្ធថ្មីស្របពេលដែលយើងមានឆន្ទះចាប់ផ្តើម ដូចគ្នានាពេលនោះ ប៉ុន្តែខ្ញុំបានស្នើអោយគាត់ច្រៀងបទមរតក ដើមមួយចំនួនដែលយើងមិនកែភ្លេង មិនកែប៉ារ៉ូល(រក្សាលំនំាដើម) ព្រោះខ្ញុំគិតថាបទមួយចំនួនគាត់ច្រៀងបានល្អ។
បន្ទាប់ពីធ្វើការជាមួយគ្នាបាន២ឆ្នាំមកនេះ ខ្ញុំសង្កេតឃើញថាគាត់ ជាតារាចម្រៀងដែលពោពេញទៅដោយសម្ថតភាពខ្លាំងក្នុងការច្រៀង លើសពីអ្វីដែលខ្ញុំបានគិត និងធ្លាប់Controlតារាចម្រៀងជាច្រើនកន្លង មកនៅក្នុងStudioច្រៀង ហើយមួយវិញទៀតចំពោះការងារគឺគាត់ គោរពពេលវេលា អោយតម្លៃក្រុមការងារ ចេះខ្លាចចិត្តអ្នករួមការងារ ចេះស្តាប់ទទួលយកយោបល់ពីក្រុមការងារ មានភាពស្មោះត្រង់ និងមាន គំនិតចង់ឃើញកន្លែងការងារល្អជាងទីណាទំាងអស់។ មានពេលខ្លះខ្ញុំចង់ អោយតារាពន្លកក្រោយៗមួយចំនួនបានស្គាល់គាត់ និងមើលគំរូអំពីគាត់ នូវអត្ថចរិតធ្វើការងារក្នុងពិភពសិល្បះ។ ហើយខ្ញុំសុំអរគុណដល់បងប្អូនទំាងអស់ដែលតែងគាំទ្រតារាចម្រៀង ចេន សាយចៃ ក៏ដូចជាគំាទ្របទនិពន្ធថ្មីរបស់ផលិតកម្មថោនទំាងអស់ ពួកយើងនៅតែខិតខំបន្តរិះរកអ្វីដែលថ្មីៗមកបង្ហាញជូនបងប្អូនកំសាន្ត ជាបន្តទៀត។"