Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង២១និង២០នាទីថ្ងៃទី២៥ធ្នូ ២០១៦នេះ មានករណីលោតសម្លាប់ខ្លួនកើតឡើងនៅចំណុចផ្ទះលេខ២៧០ផ្លូវព្រះសីហនុ ក្រុម៣៤ ភូមិ០៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ ប៊ិស​ស្លាប់​។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផាន់ ផារិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះកើតហេតុខាងលើមុខរបរកម្មករសំណង់។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុបានបុរសជាកម្មករសំណង់ខាងលើបាននិងកំពុងនិយាយទូរសព្ទ័ជាមួយសង្សារ ហើយបានបបួលទៅដើរលេង ខណៈនោះបុរសខាងលើបានខឹងសង្សារអត់ដើរលេងជាមួយថ្ងៃបុណ្យណូអែល ក៏បានដាច់ចិត្តលោតសំលាប់ខ្លួនពីលើអាគារសំណង់ដែលគេកំពុងតែសាងសងពីជាន់ទី៣មកក្រោមបណ្ដោលអោយរងរបួសធ្ងន់តែម្ដង។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor