Sponsor
ចង់​ដឹង​សមត្ថភាព ឈិន ម៉ានិច្ច ​រីកចម្រើន​ជាង​គូប្រជែង​ខ្លួន​កម្រិត​ណា​សូម​មើល​ទី​នេះ​?​

កម្សាន្ត៖ ​បេក្ខនារី​ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភពលោក ​Cambodian Idol ​រដូវ​កាល​ទី​២ ​ដែល​ទើប​តែ​ទទួល​ក្ដៅ​ៗ​កាល​ពី​យប់​មិញ​នេះ ​គឺ​ធ្លាក់មក​លើ​ ​កញ្ញា​ ឈិន ម៉ានិច្ច ​បេក្ខនារី​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ដាក់​ការ​ប៉ាន់ស្មាន​ទៅ​លើ​បេក្ខនារី​មក​ពី​កំពង់​ឆ្នាំង ​កញ្ញា ​ហ៊ិន លីដា ​យុវតី​ទើប​១៨​ឆ្នាំ​ តែ​ច្រៀង​បាន​គ្រប់​ទម្រង់​ ស្រប​ពេល​​ នួន សុធារក្ស ជា​បេក្ខជន​ទោល​តែ​ម្នាក់​ឯង​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​មិញ​នេះ​ដែរ។ ​

ក្នុង​ចំណោម​អ្នក​ទាំង​បី​ សុទ្ធសឹងតែ​ជា​បេក្ខជន​បេក្ខនារី​ឆ្នើម​ៗ​ មាន​សមត្ថភាព​ខ្ពស់​ៗ​ ​គួរ​ឲ្យ​ស្ងើច​សរសើរ​ទាំង​អស់​ ព្រោះ​ពួក​គេ​ច្រៀង​បាន​គ្រប់​ទម្រង់​ដូច​គ្នា​ ប៉ុន្តែ​អ្វី​ដែល​បេក្ខនារី​ ឈិន​ ម៉ានិច្ច ​ក្លាយ​ជា​ម្ចាស់​ពាន​កាល​ពី​យប់​មិញ​នេះ ​ក៏​ព្រោះ​តែ​ជាការ​សម្រេច​របស់​មហាជន​តាម​រយៈ​ការ​បោះឆ្នោត​គាំទ្រ​​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ​ខណៈ​ដែល​សមត្ថភាព​របស់​នាង​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ដ៏​មិន​គួរ​ឲ្យ​ជឿ​ចាប់​ពី​វគ្គ​ Theater Round ឡើង​ពី​វគ្គ Judge Audition មក​ម្ល៉េះ​។

ដើម្បី​ចង់​ដឹង​សមត្ថភាព​របស់​ម្ចាស់​ពាន​ Cambodian Idol រដូវ​កាល​ទី​២​នេះ​ អស្ចារ្យ​កម្រិត​ណា​នោះ​ សូម​ទស្សនា​វីដេអូ​របស់​នាង​ចាប់​ពី​វគ្គ​ផ្សាយ​ផ្ទាល់​សប្ដាហ៍​ទី​១​ រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​មិញ​ ថា​តើ​ការ​ច្រៀង​តាម​សប្ដាហ៍​នី​មួយ​ៗ​ នាង​មាន​សមត្ថភាព​ខ្ពស់​ជាង​បេក្ខភាព​ដទៃ​ទៀត​កម្រិតណានោះ?  សូម​ទស្សនា​នៅ​វីដេអូ​ខាង​ក្រោម​នេះ​ដូច​ត​ទៅ​​​៖

​កញ្ញា​ ឈិន ម៉ានិច្ច ​បេក្ខនារី​មក​ពី​ខេត្ត​កំពង់​ស្ពឺ​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor