Sponsor

​សិល្បៈ ៖ កាល​ពី​រសៀល​ទី​ថ្ងៃ​២៥​ ធ្នូ ល្ងាចមិញ​នេះ ​តារា​ចម្រៀង​កញ្ញា​ សុខ ពិសី ​ត្រូវ​បាន​អ្នក​គាំទ្រ​យក​កាដូ​ដ៏​ធំ​មួយ​មក​ជូន​ដល់​ហាង​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ នៅ​ពេល​បើក​កាដូ​ឃើញ​កូន​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រ​ឡាញ់។​  ​

សុខ ​ពិសី ​ប្រាប់​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ថា ក្នុង​ថ្ងៃ​បុណ្យ ​ណូអែល​ នេះ​នាង​ទទួល​បាន​កាដូ​ច្រើន​ពី​អ្នក​គាំទ្រ​ ប៉ុន្តែ​កាដូ​ដែល​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​ជាង​គេ ​គឺ​កាដូ​កូន​ឆ្កែ​ពណ៌ស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ។​ កញ្ញា​បន្ត​ថា ​កាល​ពី​រសៀល​ម៉ោង​ប្រមាណ​ជា​៤​កន្លះ​ល្ងាច​មិញ​នេះ ​ពេល​ដែល​នាង​កំពុង​នៅ​មើល​ហាង​ ស្រាប់​តែ​មាន​អ្នក​គាំទ្រ​បាន​យក​កាដូ​ធំ​មួយ​មក​ជូន​ដល់​ក្នុង​ហាង​​ ប៉ុន្តែ​មុនពេលប្រគល់កាដូ​​គាត់​បាន​ឲ្យ​នាង​បិទ​ភ្នែក ​និង​លូកដៃ​ស្ទាប​របស់​នៅ​ក្នុង​កាដូ​ ពេល​នោះ​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ផង​ ខ្លាច​ផង ព្រោះ​ដឹង​ថា​ជា​សត្វ​។ 

សុខ​ ពិសី ​បន្ត​ថា ​ពេល​នាង​បើក​ភ្នែក​ស្រាប់​ឃើញ​កូន​ឆ្កែ ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ​ ហើយ​នាង​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ណាស់ ​ព្រោះ​វា​ស្អាត​គួរឲ្យ​ស្រឡាញ់ ​ហើយ​ពេល​នោះ​អ្នក​គាំទ្រ ​ក៏​បាន​ប្រាប់​មក​នាង​ថា​​ ឲ្យ​ជួយ​ដាក់​ឈ្មោះ​វា​ផង​ ហើយ​នាង​ក៏​បាន​ដាក់​ឈ្មោះ​កូនឆ្កែនេះថា ​ប៉ោម​ ព្រោះ​នាង​យល់​ថា ​ឈ្មោះ​នេះ​ពីរោះ​។ សុខ​ ពិសី​ ក៏​បាន​ប្រាប់​ជា​ចុង​ក្រោយ​នាង​ពិត​ជា​អរគុណ​ដល់​អ្នក​គាំទ្រ​ខ្លាំង​ណាស់​ ដែល​បាន​ជូន​កាដូ​នេះ​ក្នុង​ថ្ងៃ​បុណ្យ​ ណូអែល ​គឺ​ពិត​ជា​ធ្វើ​សប្បាយ​រីករាយ​ និង​ពេញចិត្ត​កូន​ឆ្កែ​នេះ​ជា​ខ្លាំង​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor