Sponsor

ភ្នំពេញ៖ កាលពីល្ងាច​ថ្ងៃទី៣០ធ្នូ ២០១៦ម្សិលមិញនេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស ទៅលើ​ក្មេងស្រី​អាយុ៥ឆ្នាំ​ម្នាក់ នៅ​ចំណុច​បន្ទប់​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យ៉ុង យី​ម អាយុ២៤ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅផ្ទះ​សហគមន៍ ផ្លូវលំ ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យ​បាន​អូស​ដៃ​ក្មេងស្រី​ចូល​បន្ទប់ទឹក ហើយ​ស្ទាបអង្អែល ប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច រហូត​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ប្តឹងទៅ​នគរបាល ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​តែម្តង ៕

ផ្តល់សិទ្ធិដោយ​៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor