
តារាចម្រៀង សាពូន មីដាដា បានសុំអនុញ្ញាតិភរិយា ច្រៀងនូវចម្រៀងមួយបទឡើងវិញ ដែលមានចំណងជើងថា "ដើម្បីអ្វីទៅអូន" ក្នុងគោលបំណង ច្រៀងជូននារីម្នាក់ ដែលលោកស្រលាញ់កាលពី១៨ឆ្នាំមុន ដែលខណ:ពេលនេះ នាងបានទទួលអនិច្ចកម្មហើយ ។ សាពូន មីដាដា បានបង្ហោះវិដេអូ លាយឡំដោយការរៀបរាប់ដូចខាងក្រោម ÷
"ខ្ញុំបានសុំអនុញាតិពីឧត្តមភរិយាខ្ញុំរួចហើយ គាត់ក៏បានចូលរួមមរណះទុក្ខនេះដែរ : អម្បាញ់មិញនេះ ខ្ញុំទើបតែទទួលដំណឹងថានារីម្នាក់ ដែលខ្ញុំធ្លាប់ស្រលាញ់កាលពី18ឆ្នាំមុន ហើយជាតួអង្គពិតនៃបទ"ដើម្បីអ្វីទៅអូន"នេះតែម្តង ដែលខ្ញុំបានតែងនិពន្ធឡើង នាងបានទទួលមរណះភាពទៅហើយ ដោយរោគគាំងបេះដូង .... ខ្ញុំសូមច្រៀងចម្រៀងមួយបទនេះ ដើម្បីរំលឹកជូនវិញ្ញាណក្ខន្ធអ្នកនាងទៅកាន់ទីឋានដ៏ស្ងប់ចុះ ...."

ទស្សនាវីដេអូ