
សិល្បៈ ៖ មួយរយៈនេះតារាសម្ដែង សូ ដានីតា បានបង្ហាញវត្តមានជាមួយលោក យ៉ែម សំអូន ញឹកញាប់ទាំងនៅតាមខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ម្ល៉ោះហើយថ្មីៗនេះមានព័ត៌មានថា អ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា។ ប៉ុន្តែព័ត៌មាននេះធ្វើឲ្យ សូ ដានីតា ឆេះដុំចេញមុខចេញសារព្រលះប្រភពព័ត៌មានខាងលើនេះកប់ៗមាត់ ហើយក៏បានច្រាលចោលមិនទទួលយកព័ត៌មាននេះផងដែរ។
នេះគឺជាសាររបស់តារាសម្ដែង សូ ដានីតា បង្ហោះនៅលើហ្វេសប៊ុក ជាងមួយម៉ោងមុននេះ Kqube.net បានចំលងទាំងស្រុង
"ថ្ងៃនេះនាងខ្ញុំ សូ ដានីតា សូមជម្រាបដល់សិល្បៈ១ចំនួន នឹងអ្នកដើរតាមសិល្បៈ១ចំនួនតូច ដែលចូលចិត្តនិយាយថា នាងខ្ញុំ នឹងបង យ៉ែម សំអូន មានទំនាក់ទំនងស្នេហាជាមួយគ្នា សូមមេត្តាកុំនិយាយអ្វីដែលមិនពិត ព្រោះសម្ដីមិនពិតរបស់អ្នក និងខួរក្បាលគិតរឿងមិនបានការរបស់អ្នក គឺអាចប៉ះពាល់ដល់ការរាប់អាន និងកិត្តិយស ហើយទាំងអនាគតរបស់ខ្លួនខ្ញុំផ្ទាល់ទៅថ្ងៃមុខ"។
សារខាងលើនេះក៏បានបន្តទៀតថា "សូមបញ្ជាក់ថា នាងខ្ញុំ និងបងអូន ៩៩% ខ្ញុំមានការងារជាមួយគ្នា ក្នុងក្រុង និងតាមខេត្ត តែ ០%យើងមិនមានស្នេហាអីជាមួយគ្នាឡើយ។ ក្នុងពេលការងារ បងអូន ជាមេ ក្រៅការងារគាត់ជាមិត្តភ័ក្ដិ និងជាបងប្រុស ! ចឹងបើអ្នកចូលចិត្តនិយាយពីរឿងមិនពិតនេះបានឃើញ បានអានហើយ សូមមេត្តាកុំនិយាយបន្តទៀតអី ព្រោះបើអ្នកនិយាយរឿងមិនពិតនេះ មិនមានអ្វីចំណេញដល់អ្នកឡើយ អ្នកគួរតែនិយាយរឿងអ្វីដែលល្អៗទៅ ព្រោះយ៉ាងហោចណាស់ ថ្ងៃក្រោយអ្នកនឹងមានញាតិច្រើនជាងនេះ សូមអរគុណដែលយល់ នឹងការបញ្ឈប់នៃគំនិតអគតិរបស់អ្នក"៕





ផ្តល់សិទ្ធិដោយ៖KQUBE