Sponsor

ខេត្តកំពង់ឆ្នាំ៖ កាលពីថ្ងៃទី២២ធ្នូ២០១៦ នៅភូមិត្រពាំងក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយមានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ័កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីជីដូនមួយ របស់ខ្លួនរហូតបានសម្រេច ជាច្រើនលើកច្រើនសារ។

ដូចបងប្អូនបង្កើតទៅហើយ...ក្មេងៗ !! រៀនខូចទាំងវ័យក្មេង ឥឡូវជាប់ខ្នោះ

យោងតាមលោក ឌុច ចំរើន ប្រធានការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ក្មេងប្រុសដែលជាជនសង្ស័យមានឈ្មោះ ហ៊ន មេសា(ហៅស្រួច)អាយុ១៥ឆ្នាំ រស់​នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកឯប្អូនស្រីចិញ្ចឹម មានឈ្មោះ ស.ន អាយុ១៣ឆ្នាំ ។

លោកបានបន្តថា ករណីរំលោភនេះទើបបែកការណ៍ ក្រោយពេលដែល ក្មេងស្រីរងគ្រោះបានបា្រប់ទៅឪពុកធំរបស់ខ្លួន អំពីសកម្មភាពជនសង្ស័យបានចាប់រំលោភសឹងរាល់ពេលដែលទៅចាំចំការ។ រាល់សកម្មភាព ចាប់រំលោភរួចម្តងៗ គឺតែងតែគំរាមមិនអោយនាងនិយាយប្រាប់អ្នកណានោះទេ ទើបនាងមិនហ៊ានប្រាប់ឪពុក។ តែដោយសារ ទ្រាំនិងសកម្មភាពនេះមិនបានទើបនាងប្រាប់ឪពុក និងប្តឹងអាជ្ញាធរឃុំ ព្រមទាំងសមត្ថកិច្ចអោយចាប់តែម្តង ។

លោកបានបន្ថែមថា ឪពុកធំកុមារីរងគ្រោះ គឺជាអ្នកយកនាងមកចិញ្ចឹមតាំងពីនៅតូចៗ ចំណែកជនសង្ស័យ ត្រូវ ជាកូនបង្កើត របស់ឪពុកធំនាង ដូចនេះរវាងកុមារីរងគ្រោះ និង ជនសង្ស័យគឺបងប្អូនជីដូនមួយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបដិសេធន៍ថា៖ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់​តែអោប ថើប ស្ទាបអង្អែលប៉ុណ្ណោះ ។ ប៉ុន្តែបើទោះបីយ៉ាងនេះក្តី ក៍សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការហើយ នៅល្ងាចថ្ងៃទី២២ ធ្នូ ២០១៦នេះហើយ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor