Sponsor
សុខ ពិសី និងខេមរៈ សិរីមន្ត

សិល្បៈ ៖ ក្នុង​ឆ្នាំ​២០១៦​នេះ​ សុខ ពិសី ​មិន​ត្រឹម​តែ​ប្រជាប្រិយ​ភាព​ប៉ោង​ឡើង​ទេ​ សូម្បី​តែ​ការ​ចេញ​ Show​ ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​នៅ​តាម​បណ្ដា​ខេត្ត​ និង​រាជធានី​នាង​ក៏​ទទួល​បាន​ច្រើន​  ហើយ​ Show ​ដែល​នាង​បង្ហាញ​វត្ត​ភាគ​ច្រើន​គឺ​ជា​កម្មវិធី​ធំ​ៗ ​និង​តម្លៃ​ខ្លួន​ខ្ពស់​ថែម​ទៀត​។ 

សុខ​ ពិសី ​ប្រាប់ ​Kqube.net​ ថា​ក្នុង​ឆ្នាំ​នេះ​នាង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ ខ្លាំង​ជាង​ឆ្នាំ​ទៅ ​ហើយ​ការងារ​ចេញ​ច្រៀង​ ក៏​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ទៅ​ផង​ដែរ​។ កញ្ញា​បន្ត​ថា ​ ក្នុង​ឆ្នាំ​២០១៦​នេះ​គ្រាន់​តែ​ការ​សម្ដែង​ Show​ ធំ​ៗ​តម្លៃ​ខ្លួន​ខ្ពស់​ៗ​ នៅ​តាម​បណ្ដា​ខេត្ត​ និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ គឺ​មាន​ចំនួន​ជាង ​៣០​ Show  ​ដោយ​ឡែក ​Show ​តូច​ៗ​នាង​មិនបាន​រាប់​បញ្ចូល​ទេ​។

ក្នុង​បទសម្ភាសន៍​នេះ​ដែរ​ Kqube.net ​ក៏​បាន​សុំ​ឲ្យ​តារា​ចម្រៀង​ សុខ ពិសី​ បញ្ជាក់​ប្រាប់​តម្លៃ​ខ្លួន​ដែល​នាង​ទទួល​បាន​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​ប៉ុន្មាន​ផង​ដែរ​ ប៉ុន្តែ​កញ្ញា​បាន​ប្រាប់​ថា ​ជុំ​វិញ​បញ្ហា​តម្លៃ​ចេញ​សម្ដែង​នាង​សុំ​មិន​បញ្ជាក់​ប្រាប់​តួ​លេខ​ជាក់​លាក់​ទេ​ ព្រោះ​តម្លៃ​ចេញ​សម្ដែង​គឺ​មិន​ស្មើ​គ្នា​ ពោល​គឺ​ទៅ​តាម​ទីតាំង​ឆ្ងាយ​ ឬ​ជិត​ ហើយ​បើ​ក្រុមហ៊ុន​ណា​ទម្លាក់​ Show​ ច្រើន​នាង​ក៏​មាន​ការ​យោគយល់​ទៅ​តាម​នោះ​ផង​ដែរ​៕

សុខ ពិសី និងខេមរៈ សិរីមន្ត
សុខ ពិសី
សុខ ពិសី

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor