Sponsor
លោកតាល្មោភកាម !! អូសដៃក្មេង​ស្រីអាយុ​៨ឆ្នាំ​ ចូលបន្ទប់​ទឹកចាប់​រំលោភ​

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលបានបញ្ជូនបុរសចំណាស់ម្នាក់ទៅកាន់តុលារកានាថ្ងៃទី២៩ធ្នូ ២០១៦នេះ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមនគរបាលស្រុកក្រគរខេត្តពោធិ៍សាត់អោយដឹងថា ការឃាត់ខ្លួនបុរសម្នាក់នេះតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ បន្ទាប់ពីបុរស ល្មោភកាមរូបនោះ បានបៀតបៀនកេរ្តិ៍ខ្មាស់លើរូបរាងកាយកូនស្រីរបស់គាត់ នៅក្នុងបន្ទប់ទឹក។

យោងតាមលោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងរួចមក នៅរសៀលថ្ងៃទី២៨ ខែធ្នូ កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលត្រាច បានចុះទៅស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ឈុំ កុំ អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ជ.ល.ត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុទ្ធ ជា អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ក្រោយសួរនាំរួចរាល់ហើយនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ជ.ល.ត អាយុ៨ឆ្នាំ ចូលក្នុងបន្ទប់ទឹក រួចចាប់សម្រាតខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ តែមិនបានស៊ីជម្រៅអ្វីនោះឡើយ ដែលសកម្មភាពបែបនេះ ខ្លួនបានធ្វើ៣ដងរួចមកហើយ ទើបតែចុងក្រោយបែកការ ឪពុកក្មេងស្រីរងគ្រោះឈ្មោះ សុទ្ធ ជា អាយុ៣៩ឆ្នាំមកទាន់។

បើទោះបីជាចម្លើយសារភាពយ៉ាងណាក្តី ក៏ច្បាប់នៅតែចាត់ការជនកំហូចរូបនោះ តាមបញ្ជារបស់លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor