
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី ១ខែមករា២០១៧នេះ នៅចំណុចកន្លែងលក់សាច់គោផ្សារបាសិទ្ធិ ភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយមានបុរសជាប្ដីម្នាក់ឈ្មោះ អួន យ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំសញ្ជាតិខ្មែរឥស្លាម រស់នៅភូមិកើតហេតុ មុខរបរ កាប់គោ បានធ្វើសកម្មភាពទះនឹងដៃ ទាយអុកនឹងសាបបេតុង ទៅលើស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះសឹម ងែត អាយុ ៣២ ឆ្នាំសញ្ជាតិខ្មែរ ឥស្លាមនៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ លក់សាច់គោ របួសស្នាកស្នាម ជាំ ក ខាងឆ្វេងជាំកែងដៃខាងស្តាំ ក្បាលខាងផ្នែកឆ្វេង។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនល្មើសមិនសូវនៅផ្ទះ ពេលមកដល់ផ្ទះរករឿងចោទប្រពន្ធថាមានប្រុស ចូលខារ៉ាអូខេ រាល់យប់ ប្រពន្ធឆ្លើយថា អើយបើអញ អញ្ចឹងមែន ហ្អែងថាម៉ិច អាឆ្កែ អាចុយម្រាយ ពេលនោះប្តីខឹង ក៏ទះកំភ្លៀងពីរ បីដៃ ធ្លាក់ពីលើគ្រែ ហើយស្ទុះចាប់សក់ទាញអុកលើសាបស៊ីម៉ង់ត៍ បណ្តាលឲ្យសន្លប់ ផ្អើលឆោរឡោដល់អ្នកជិតខាងហើយជនល្មើសគេចខ្លួន។
ជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ៖VD7News.com