Sponsor

ភ្នំពេញ៖ ចោរជំនាញខាងឆក់កាបូបជាមុខរបម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលា​ម៉ោង៨និង១៥នាទី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច​ផ្លូវ​លេខ៥៦៦ កែង​ផ្លូវ​លេខ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក ភ្នំពេញ។

យោងតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ផាន សុភា​រិ​ទ្ធ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​មិន​​ពិតប្រាកដ ស្នាក់នៅ​ម្ដុំផ្លូវ​លេខ៥៩៨ ភូមិ​ទំនប់ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រីជាជនរងគ្រោះ​ឈ្មោះ​ជឹម សំណាង ភេទ​ស្រី អាយុ៣៣ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​New Funding Model ស្នាក់​នៅផ្ទះ​លេខ២៦៨ ផ្លូវ​លេខ ៥៩៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រីឯ​វត្ថុតាង​ដែល​ដកហូត​រួមមាន​ កាបូប​ស្ពាយ​ពណ៌​ខ្មៅ១ ដែល​ក្នុងនោះ​មានកូន​កាបូប ពណ៌​ស មាន​លុយ​ខ្មែរ​ចំនួន ៤០៥០០០រៀល ទូរស័ព្ទ១គ្រឿង​ម៉ាក Nokia , ប័ណ្ណ​ស​ម្គា​ស់​ម៉ូតូ១សន្លឹក អត្តសញ្ញាណប័ណ្ណ​ខ្មែរ១សន្លឹក និង​កាត ATM១សន្លឹក (បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ) ។

នៅមុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Suzuki Smash ពណ៌​ក្រហម-ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1I-2320 បើក​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ៤នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី២០១៧ ២គ្រឿង បាន​តាម​ជនរងគ្រោះ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត ហើយ​បាន​អែប​ទន្ទឹម​ខាងឆ្វេង ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ដែល​ជនរងគ្រោះ​កំពុង​ស្ពាយ​បានសម្រេច បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​បាតដៃ​ទាំងសងខាង ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ​បាន​ដួល​ដែរ ភ្លាមនោះ​ក៏មាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​យក​កាបូប​ជនរងគ្រោះ​បានមក​វិញ ចំណែក​ជនសង្ស័យ៣នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor