Sponsor

អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ ក្រោយ​លោក​ Rodrigo ​Duterte​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​ ក៏​ដូច​ជា​ដំណើរ​ការអភិវឌ្ឍន៍​ប្រទេស​ក្ដៅៗ​ក្នុង​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​ប្រទេស​សារ​ឡើង​វិញ​ ដោយ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀនដ៏​កាច​សាហាវ​មួយ​​ ក្នុង​នោះ​​ប្រជាជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ជាង​៧​ពាន់​នាក់​ និង​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ មកទល់​ពេលនេះ ​រូប​លោក​បាន​បង្ខំសម្រេច​ចិត្ត​​​ផ្អាក​សង្គ្រាម​នេះ​មួយ​រយៈ​ទៀត​ផង​។

កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Rodrigo​ Duterte​ បាន​ចេញ​បញ្ជា​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ទាំង​អស់​ផ្អាក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្នុង​មួយ​រយៈពេល​សិន​ ដើម្បី​ធ្វើ​អនុវត្តន៍​ទៅ​លើ​គោលការណ៍​ថ្មី​មួយ​ទៀត​ស្ដី​អំពី​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​ ដែល​កំពុង​រីក​រាល​ដាល​ឡើង​ជា​បន្តបន្ទាប់​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ Foreign ​Policy ​នៅ​ថ្ងៃ​ទី​៣១​ព្រឹក​មិញ​នេះ​។​

លោក​ Duterte​ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​មួយ​ ក្នុង​ការ​ផ្អាក​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ និង​ការ​សម្លាប់​មនុស្ស​ ដោយ​ងាមក​អនុវត្តន៍​លើ​គោលការណ៍​ថ្មី​វិញ​ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​បោសសម្អាត​ជន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ទៀត​ផង​ ស្រប​គ្នា​នោះ​រូប​លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​ថា "ប្រសិន​បើ​ហ្វីលីពីន​មិន​ផ្អាក​សង្រ្គាម​ប្រឆាំង​គ្រឿង​ញៀន​នោះ​ទេ​ អំពើ​ពុក​រលួយ​នឹង​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​មិន​ខាន​ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​នេះ​ ត្រូវ​បាន​លោក​​ Rodrigo​ Duterte​ ប្រកាស​ឲ្យ​ផ្អាក​ធ្វើ​ប្រតិបត្តិការ​ បន្ទាប់​ពី​មាន​ការ​សម្លាប់​លោក ​Jee​ Ick-joo ​ដែល​ជា​ពាណិជ្ជករ​កូរ៉េខាងត្បូង​ នៅ​ហ្វីលីពីន​ ដោយ​ករណី​នេះ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​រដ្ឋ​មន្ត្រី​ប្រយុទ្ធ​បង្រ្កាប​គ្រឿង​ញៀន​ទៀត​ផង​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor