Sponsor
​គង់ សុជាតិ​ រំជួលចិត្ត​ពេល​សម្រាល​កូន​មាន​ប្ដី​នៅ​ថ្នាក់​ថ្នម​មិន​ឃ្លាត​មួយ​ជំហាន​

សិល្បៈ ៖ ទីបំផុត​លោក ​ជា វិបុល ​បាន​ក្លាយ​ជា​ឪពុក​គេ​ហើយ បន្ទាប់​ពី​លោក​បាន​រៀបការ​ ជាមួយ​ពិធី​ការិនី​ គង់ សុជាតិ ​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​តែង​បង្ហាញ​អារម្មណ៍​ចង់​បាន​កូន​ទុក​ជា​ចំណង​ដៃ។ ​ពេល​នេះ​បំណង​របស់​លោក​បាន​ដូច​ប្រាថ្នា​ហើយ​ ពីព្រោះ​កាល​ពី​វេលា​ម៉ោង ​១១:២៥​នាទី​ព្រឹក​ថ្ងៃ​ទី​ ០៤ ខែ​ មករា ឆ្នាំ​២០១៧​ម្សិល​មិញ​នេះ​ គង់ សុជាតិ ​បាន​សម្រាល​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ទម្ងន់​២,៨០​គីឡូ​ក្រាម​ ប្រកប​ដោយ​សុខ​ភាព​ល្អ​បរិបូរណ៍។​

កូន​ស្រី​ម្នាក់​នេះ ​គង់ សុជាតិ ​និង​លោក​ ជា វិបុល ​បាន​ដាក់​ឈ្មោះ ​ជា សុជាតិនារី​។ ​ជា​មួយ​គ្នា​នេះ ​ ក្រៅពី​បង្ហាញ​ក្តី​សប្បាយ​រីករាយ​ ព្រោះ​ទទួល​មាន​កូន​ស្រី​ដូច​ក្តី​បំណង​ គង់ សុជាតិ ​ក៏​បាន​ចេញ​សារ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ថា​  "ម្ដាយ​រំភើប​ណាស់​ដែរ​កូន​ស្រី​ម្ដាយ​កើត​មក​ដោយ​សុវត្ថិភាព​ដោយ​មាន​ប៉ាប៉ា​នៅ​ជិត​រហូត​ " សារ​ខាង​លើ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​នាង​ពិត​ជា​រំជួលចិត្ត​ និង​មាន​ភាព​កក់​ក្តៅ​ខ្លាំង​ណាស់​ពេល​ដែល​លោក​ ជា វិបុល​ បង្ហាញ​តួ​នាទី​ជា​ប្ដី​ដ៏​ល្អ​ និង​ជា​ឪពុក​ដ៏​មាន​គុណធម៌​៕

រូបថត
រូបថត

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor