Sponsor
សោក​ស្តាយ​ជំនួស​លោក​ យាយ​ខំ​សន្សំ​បាន​​​លុយ​មួយ​កញ្ច្រែង​តែ​ចាយ​មិនកើត​

ខេត្ត​ត្បួង​ឃ្មុំ៖ លោក​យាយ​ជរា​ម្នាក់ ដែល​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ ​បាន​ត្រឹម​តែ​សោក​ស្តាយ ​ដោយសារ​​លុយ​ដែល​គាត់​ខំ​សន្សំ​តាំង​ពី​ចាប់​ដៃ​គ្នា​ជាមួយ​ប្តី​របស់​គាត់ មិន​ហ៊ាន​ចាយ​សូម្បី​មួយ​រយ​រៀល រហូត​បាន​​ចំនួន​២​៥០០​០​រៀល ដែល​ជា​តម្លៃ​លុយ​ពី​សង្គម​ដើម​ តែ​ពេល​នេះ​លុយ​របស់​គាត់​ទាំង​នោះ មិន​អាច​ចាយ​បាន​ ព្រោះ​តែ​ហួស​កាល​កំណត់​។​

ក្នុង​សំបុត្រ​លើ​លុយ​បាន​សរសេរ​ថា "​ប្រាក់​លនណុល ពុំបាន​ចាយ​មួយ​រៀល​សោះ​ ខំ​រកស៊ី​តាំង​ពី​ចាប់​ដៃ​គ្នា មក​ឥត​បាន​ការ​សោះ។ ចំនួន​ប្រាក់​ដែល​រក​ស៊ី​បាន​ចំនួន ពី​រយ​ហា​សិប​ម៉ឺន​ (២៥០០០​រៀល)​ នៅ​សល់​ទាំង​អស់"។

 ពេល​នេះ​មាន​ការ​លើកឡើង​ថា តើ​ធនាគារ​ជាតិ​អា​ចពិចារណា ក្នុង​ការ​ប្តូរ​ប្រាក់​ដូច​តម្លៃ​ពីសង្គម​ដើម​ (លន់នល់​) ជូន​លោក​យាយ​ខាង​លើ​បាន​ដែល​ឬ​ទេ​ ដោយ​ចាត់ទុក​ថា ជា​ការ​លើក​ទឹក​ចិត្ត ​ដែល​លោក​យាយ​ចេះ​ទុកដាក់​លុយ​ពី​សម័យ​ដើម​ ដែល​ភាគ​ច្រើន​ក្មេងៗ​សម័យ​បច្ចុប្បន្ន​មិន​ដែល​បា​ន​ឃើញ និង​បាន​ស្គាល់៕

សោក​ស្តាយ​ជំនួស​លោក​ យាយ​ខំ​សន្សំ​បាន​​​លុយ​មួយ​កញ្ច្រែង​តែ​ចាយ​មិនកើត​
សោក​ស្តាយ​ជំនួស​លោក​ យាយ​ខំ​សន្សំ​បាន​​​លុយ​មួយ​កញ្ច្រែង​តែ​ចាយ​មិនកើត​
សោក​ស្តាយ​ជំនួស​លោក​ យាយ​ខំ​សន្សំ​បាន​​​លុយ​មួយ​កញ្ច្រែង​តែ​ចាយ​មិនកើត​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor