
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១មករាឆ្នាំ២០១៧ ដោយមាន ជនរងគ្រោះម្នាក់ឈ្មោះខេន ចូច ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគោហ៊េឃុំរកាកោងទី១ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរធ្វើសំណង់។ បានយកក្រម៉ាក្រឡាការ៉ូ ពណ៌សក្រហម ចង.កសម្លាប់ខ្លួនដោយសារមានវិបត្តិ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ៤ថ្ងៃ ជនរងគ្រោះមានវិបត្តិដោយ សារបាត់ដំណឹង កូនស្រី ដែលធ្វើកម្មកររោងចក្រនៅបែកចានដោយទូរស័ព្ទ មិនអាចទាក់ទងគ្នាបាន។ ដោយមានវិបត្តិខាងលើ នៅថ្ងៃកើតហេតុជនរងគ្រោះបានដើរទៅផ្ទះប្អូនថ្លៃឈ្មោះ ចន ចន្ធី បន្ទាប់មកជនរងគ្រោះដើរសំដៅទៅដើមស្វាយកែវរមៀត ចម្ងាយ ពីផ្ទះ ចនចន្ធីប្រហែល៥ម៉ែត្ររួចយកក្រម៉ាបង់នឹងក ទៅចងនិងមែកស្វាយសម្លាប់ខ្លួន។
ប្រភពបន្តថា ករណីនេះប៉ុស្តិ៍រកាកោងទី១ បានទទួលព័ត៌មានពីឈ្មោះ ទួត ភារម្យប្រជាការពារនៅ ភូមិគោហ៊េ ឃុំរកាកោង១នៅវេលាម៉ោង២១:៥៨នាទីកម្លាំងជំនាញស្រុកនិងប៉ុស្តិបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព មានស្នាមជាំលើ បំពង់ក រាងអក្សរអ៊ុយ ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីទៀតឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖VD7News.com