Sponsor

ភ្នំពេញ៖ កាលពីវាលាម៉ោង៦និង០៥នាទីព្រឹកថ្ងៃទី០១ខែគុម្ភះឆ្នាំ២០១៧តាមបណ្ដោយផ្លូវលេខ៩០០ត្រង់ចំណុចមុខផ្ទះល្វែងជាប់របងស្តាតចាស់ស្ថិតក្នងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីដូនពេញ​។ ដោយមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បានហើយវាយមួយដៃមួយជើងឡើងទ្រោមខ្លួនសន្លប់ស្ដូកស្ដឹង។

តាមសម្ដីបងប្រុសរបស់ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុប្អូនរបស់គាត់បានយកម៉ូតូទៅចតនៅចំណុចកើតហេតុខាងលើបំណងដឹកសាច់ជ្រូកដោយទុកសោរជាប់និងម៉ូតូហើយដើរទៅយកសាច់ជ្រូកនៅជិតកន្លែងកើតហេតុលុះត្រឡប់មកវិញក្រឡេកទៅឃើញជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនចេញបានប្រហែល២០ទៅ៣០ម៉ែត្រហើយក៏បានស្រែកថាចោរៗពេលនោះប្រជាពលរដ្ឋដែលនៅជិតបាននាំគ្នាជួយដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនបែកមុខបែកមាត់រួចបានប្រគល់អោយសមត្ថកិច្ច។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា៖នៅកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ប្រជាពលរដ្ឋបានបាត់ម៉ូតូមួយគ្រឿងម្ដងមកហើយដោយកាច់សោរកយកទៅបាត់តែរំលងបានមួយថ្ងៃកមានករណីនេះកើតឡើងទៀតទើបពួកគាត់ខឹងនិងលោកចោរក៏នាំគ្នាវាយតែម្ដង​ ។

ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេដោយគិតថាមិនបានបាត់បង់នូវទ្រព្យសម្បត្តិរបស់គាត់៕

វីដេអូ

ផ្តលសិទ្ធិដោយៈ VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor