
គ្រូហោរាចិនដ៏ល្បីឈ្មោះ ដែលមិត្តអ្នកអានធ្លាប់បានស្គាល់តាមរយៈ Kqube.net នាពេលកន្លងមកជាបន្តបន្ទាប់រួចហើយ តាមរយៈការទស្សន៍ទាយរបស់លោកអំពីជោគជតារាសីតាមឆ្នាំកំណើត និងទស្សន៍ទាយអំពីការផ្សំផ្គុំក្នុងការជ្រើសរើសគូស្រករ សម្រាប់ដំណើរជីវិតគូទៅថ្ងៃអនាគត។
ជាងនេះទៅទៀតលោកក៏អាចមើលដឹងអំពីរាសីកូនជាមួយឪពុកម្ដាយ និងការសាងសង់លំនៅឋានថ្មីមានភាពចម្រុងចម្រើនផងដែរ។ អាស្រ័យហេតុនេះ ទើបគេហទំព័រព័ត៌មាន Kqube.net បានបន្តចុះផ្សាយអំពីជីវប្រវត្តិរបស់លោកបន្ថែមទៀត ដើម្បីឲ្យទស្សនិកជន និងអ្នកធ្លាប់ស្គាល់លោកទាំងអស់បានស្គាល់លោកគ្រូចិនសែរូបនេះកាន់តែច្បាស់ឡើងផងដែរ។ ថ្វីត្បិតបច្ចុប្បន្នលោកធ្វើជាគ្រូហោរាចិនសែ ឬជាគ្រូទាយ ប៉ុន្តែជីវិតដំបូងរបស់គាត់ គឺលោកធ្លាប់បានធ្វើជាថៅកែក្រុមហ៊ុនរហូត៥លើកឯណោះ ប៉ុន្តែមានហេតុផលអ្វី ទើបលោកធ្លាក់ខ្លួនមកធ្វើជាគ្រូទាយវិញ? បញ្ហានេះមិត្តអ្នកអានច្បាស់ជាចង់ដឹងជាមិនខានឡើយ។
គួររម្លឹកថា បច្ចុប្បន្ននេះលោកគ្រូចិនសែ ចាំង ហាំងឡុង មានអាយុ៦៧ឆ្នាំ មានភរិយាជាជនជាតិចិនដូចគ្នា ប៉ុន្តែលោកចិនទៀជីវ ឬឯភរិយារបស់លោកជាចិនហៃណាំ។ អ្នកទាំងពីរបង្កើតបានកូនចំនួន៤នាក់ តែបានស្លាប់អស់កូនច្បងម្នាក់ហើយ នៅសល់តែកូនបីនាក់ប៉ុណ្ណោះ និងមានចៅចំនួន៤នាក់។ លោកនិងភរិយាបានរៀបអាពាហ៍ពិពាហ៍នៅក្នុងសម័យខ្មែរក្រហម ក្នុងឆ្នាំ១៩៧៨ ស្ថិតក្រោមអង្គការនាសម័យនោះជាអ្នកផ្សំផ្គុំសម្រាប់សុភមង្គលរបស់ពួកលោក។
ដើម្បីជ្រាប់ច្បាស់ សូមអញ្ជើញទស្សនានៅកិច្ចសម្ភាសផ្ទាល់ខាងក្រោមនេះដោយមេត្រី៖
ផ្តល់សិទ្ធិដោយ៖KQUBE