Sponsor
សាហាវ​ណាស់​ !! ចោរ​លេង​មួយ​គ្រប​នេះ​ មិនធម្មតា​ទេ​...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៧មករា២០១៧នេះ នៅចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះដែលត្រូវចោរលួចមានឈ្មោះ ស៊ុយ សុខឃឿន ភេទស្រី ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិឃុំកើតហេតុ។

សម្ភារៈដែលបាត់បង់៖ទី១- ប្រាក់ដុល្លារ ១.២០០$ទី២- ប្រាក់រៀល ៣០០.០០០៛ទី៣- ជិញ្ជៀនមាស១វង់(១ជី)ទី៤- កងដៃ ១វង់(តម្លៃ ៣២៥$)ទី៥- ផ្លាកដៃចំនួន១ (តម្លៃ៧៥ម៉ឺនរៀល)

រូបភាព
រូបភាព
រូបភាព

ជនសង្ស័យ០២នាក់ (មិនស្គាល់អត្តសញ្ញាណ) ភិនភាគ១-រាងទាបធាត់ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវ ពណ៌ខ្មៅដៃខ្លី ពាក់មុខ ដូចនិនចារ កាន់កាំបិតចុងស្រួច សម្រាប់ប្រលះសាច់គោ ។២.រាងស្គមល្អិត សម្លៀកបំពាក់និងពាក់មុខដូចនិនចារ ដូចគ្នា កាន់កាំបិតចុងស្រួច សម្រាប់កាត់ពពុះសណ្តែក(ហ៊ូគី)។

ប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើជនរងគ្រោះដេកលើផ្ទះជាមួយកូនតូចៗ និងក្មួយប្រុសអាយុ១៤ឆ្នាំម្នាក់ពេលកំពុងដេកលង់លក់ស្រាប់តែ មានជនសង្ស័យមានគ្នា២នាក់កាត់ជញ្ជាំងចូលក្នុងផ្ទះរួចយកកាំបិទចុងស្រួចផ្ជុងជនរងគ្រោះហើយប្រមូលទ្រព្យសម្បត្តិដូចបានរាបរាប់ខាងលើ ពេលធ្វើសកម្មភាពយកទ្រព្យសម្បត្តិបានហើយជនសង្ស័យបានយកកន្សែងចងជើងនិងរុំមាត់ជនរងគ្រោះហើយចុះតាមទ្វារមុខផ្ទះ។

បន្ទាប់មកជនរងគ្រោះ បានស្រាយចំណងដោយខ្លួនឯងរួចទូរស័ព្ទប្រាប់ប្តីធ្វើនគរបាលនៅខេត្តព្រៃវែង និងប្រាប់អ៊ុំរបស់ខ្លួនផ្ទះជាប់គ្នា។ ដល់ម៉ោង៦ព្រឹកថ្ងៃទី១៨.០១.២០១៧ ប្តីជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច នគរបាលប៉ុស្តិ៍ពុកឬស្សី ។

ករណីនេះកម្លាំងផ្នែកជំនាញសហការជាមួយប៉ុស្តិ៍កំពុងបើកការស្រាវជ្រាវ ស៊ើបអង្កេត៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor