
ខេត្តក្រចេះ ៖ លោកអ៊ុំម្នាក់ មានឈ្មោះ ហាក់ គង់ ជាប្រជាពលរដ្ឋ រស់នៅភូមិហាន់ជយ័ទី2 ឃុំហាន់ជយ័ ស្រុកឆ្លូង ខេត្តក្រចេះ មានការត្អូញត្អែ ពីទុក្ខលំបាក របស់ពួកគាត់ ដែលរស់នៅសព្វថ្ងៃ ខិតខំធ្វើស្រែយកស្រូវ បានផលមកហើយ បែរជាតំលៃស្រូវរបស់ពួកគាត់ លក់បានថោកទៅវិញ តើឲ្យពួកគាត់ មានសង្ឃឹមអ្វីទៀត រកតែលុយសងថ្លៃជី មិនរួចផង ណាមួយលុយហូប ចុកប្រចាំថ្ងៃ និងលុយបង់ការ ។
ប្រាក់ដែលពួកគាត់បានខ្ចីយកមកទិញជី ដាក់ស្រែយកផល់បើស្រូវវាថោកយ៉ាងនេះ តើអ្នកធ្វើស្រែ មានសង្ឃឹម នៅលើស្រែ តែប៉ុណ្ណោះហើយ ពួកគាត់សូមសំណូមពរសូមឲ្យសម្តេច មេត្តាជួយឲ្យទីផ្សារទិញស្រូវ មានតំលៃឡើងខ្ពស់បន្តិច ទើបពួកគាត់ជាអ្នកស្រែ រស់នៅមាន ជីវភាពធូរធា ឡើងវិញ៕ ដោយ ចាន់ សារឿន


ផ្តល់សិទ្ធិដោយ៖VD7News.com