
ចាន់ វឌ្ឍនាកា បានចូលហ្វឹកហាត់លើកដំបូង របស់ខ្លួនជាមួយក្លឹប FUJIEDA MYFCហើយ។ កីឡាករទាំងអស់ព្រមទាំងគ្រូបង្វឹក បានស្វាគមន៍វឌ្ឍនាកាដោយភាពកក់ក្ដៅ និង ទឹកមុខរីករាយ។
អំឡុងហ្វឹកហាត់ដំបូងនេះ វឌ្ឍនាកា បានលើកឡើងថា ដោយសារមិនទាន់សមជាមួយអាកាសធាតុ និង ទើបចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូង ទើបធ្វើឲ្យគាត់មានអាការៈ ឈឺក្បាល និង ឈឺសាច់ដុំភ្លៅបន្តិច។
គួរបញ្ជាក់ផងដែរថា ក្លឹប FUJIEDA MYFCមានកាលវិភាគហ្វឹកហាត់ពីរដងក្នុងមួយថ្ងៃ។ ព្រឹក ចាប់ពីម៉ោង 9am និងថ្ងៃចាប់ពីម៉ោង3រសៀល។ ខាងក្រោមជាសកម្មភាពហ្វឹកហាត់៖





ផ្តល់សិទ្ធិដោយ៖KQUBE