បើទោះមិនមានបទចម្រៀងផ្ទុះដូចមុនក្តី តែក្រោយសម្រាលកូនទីពីររួចតារាចម្រៀង ឱក សុគន្ធកញ្ញា បានវាយលុកទីផ្សារដោយងាកមកកើបប្រាក់តាមរយៈការចេញច្រៀង Solo Concert ដោយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ ហ្វេន ហ្វេន ។ អ្វីដែលគួរឱ្យកត់ សម្គាល់មិនមែនលំៗនោះទេតារាចម្រៀងលំដាប់ប្រទេសរូបនេះបានបញ្ចេញយ៉ាងអស់ពីសមត្ថ ភាពមិនថាក្បាច់រាំនិងស្ទីលនៃការរៀបចំខ្លួននោះទេដែលមើលទៅពិតជារស់រវើកនិងស័ក្តិសមជាមួយងារជាតារាលំដាប់ប្រទេសតែម្តង ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេសង្កេតឃើញអ្នកលេង បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែកនិងបង្ហាញការមិនពេញចិត្តក្រោយឃើញម៉ូដសម្លៀកបំពាក់មួយឈុតរបស់ ឱក សុគន្ធកញ្ញា ហាក់មានភាពសិចស៊ីនិងរឹបរាងច្បាស់ៗពេក។
គិតមកដល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តី ទោលបានចំនួនបីកន្លែងដែលមានដូចជាទីក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដែលទើបបញ្ចប់នាពេលថ្មីៗនេះ។ រាល់ការប្រគំតន្រ្តីទោលរបស់តារាចម្រៀងមួយរូបនេះតែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនដែលបញ្ជាក់ថាអ្នកនាងជាតារាដែលពេញចទៅដោយសមត្ថភាព។ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នោះគឺឈុតសម្លៀកបំពាក់នៅក្នុងកម្មវិធី Solo Concert នាខេត្តកំពង់ចាមរបស់ ឱក សុគន្ធកញ្ញា មានភាពស្រស់ស្អាត និងទាក់ទាញស្ទើរគ្រប់ឈុត ។ ប៉ុន្តែឈុតមួយដែលធ្វើឱ្យអ្នកលេងហ្វេស ប៊ុកវែកញែកនិងរិះគន់នោះគឺឈុតរ៉ូបពណ៌ខ្មៅលាយក្រហមដែលមានការច្នៃយ៉ាងសិចស៊ី និង រិបរាងច្បាស់ៗបើទោះអ្នកនាងមិនបានបង្ហាញសាច់ដោយផ្ទាល់ក្តី ។
មួយឈុតនេះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យមានការខមិនរិះគន់ច្រើនជាង សរសើរដោយមានការលើកឡើងថា«ឃើញពីមុនបងកញ្ញាស្លៀកពាក់សមៗណាស់មិនសូវហ៊ា នពាក់ខ្លីៗទេតែតាំងមានកម្មវិធីធំៗនឹងមកគាត់ប្រែស្លៀកចឹងៗមើលលែងចូលភ្នែកហើយ» «ឈុ តនឹងដូចមិនសូវសមទេបង»«ល្បីពេករកអ្វីពាក់លែងត្រូវហើយបានជាស្លៀកពាក់បែបនេះ អាយ ដលអើយ» «បើគាត់ពាក់ធម្មតាៗស្អាតដល់ពាក់ចឹងទៅអំបិលម៉ងគាត់លេងស្តាយមិនសូវត្រូវ ដូច ទេព បូព្រឹក ទេ» «មុនចេញច្រៀងអត់ឆ្លុះមើលកញ្ចក់មើលក្បាលពោះមើលគូទទេអី»។ បើ ទោះជាមានការមិនសូវពេញចិត្តជាមួយឈុតនេះក្តី តែក៏មានអ្នកខ្លះគាំទ្រថាធម្មតាតារាចម្រៀ ងបើមិនរិះរកស្ទីលថ្មីនិងប្លែកគេមិនហៅអ្នកសិល្បៈទេ ។
ណាមួយឈុតនេះក៏ ឱក សុគន្ធកញ្ញា មិនបានបង្ហាញសាច់ដោយផ្ទាល់នោះដែរ ។ មើលទៅដូចមិនមានអ្វីត្រូវរិះគន់ទេ ។ ដ្បិតមាន ការពេញចិត្តនិងមិនពេញចិត្តក្តី តែកំពូលតារាចម្រៀងលេចធ្លោរូបនេះមិនបានចេញមុខប្រតិ កម្មឬតបតអ្វីទេ ដែលនេះជាចំណុចពិសេសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នាពេលកន្ល ងមកដែលកាន់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត៕