
ខេត្តបាត់ដំបង៖ បើតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំពៅលូន បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រាវជួរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយមានជនសង្ស័យចំនួន០២នាក់ ជាម្តាយ និងកូន ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះទី១-ឈឺម រត្ន័ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបបធ្វើចំការ រស់នៅភូមិត្រាវជូរ ឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបងទី២-ចក់ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបធ្វើចំការ រស់នៅភូមិអួរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ (WY)ចំនួន២០គ្រាប់ ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕
ដោយ៖ ច័ន្ទឌី-ភិរម្យ


ផ្តល់សិទ្ធិដោយ៖VD7News.com