Sponsor

ខេត្តសៀមរាប៖ យោងតាមសេចក្ដីរាយការណ៍(បឋម)បានឲ្យដឹងថា (មុននេះបន្តិច) ថ្ងៃទី៧កុម្ភះ២០១៧នេះ មានរថយន្តកាមរីមួយគ្រឿង បើកបុក អ្នកជិះម៉ូតូ បណ្ដាលឲ្យ ស្លាប់ទាំង២នាក់ ក្នុងនោះបុរសម្នាក់ដាច់ខ្លួន ជា២កំណាត់ ចំណែកម្នាក់ទៀតជាស្ត្រី។ ដែលហេតុការណ៍នេះស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានបន្ថែមថា ករណីនេះរថយន្តប្រភេទកាមរី ដឹកផ្លែឈើ ធ្វើចរាចរណ៍ពីកើតទៅលិច ទំនងទៅដឹកផ្លែឈើ ចំណែកម៉ូតូ ធ្វើចរាចរណ៍ ពីលិចទៅកើត ក្នុងទិសដៅ បញ្ជ្រាស់ទិសគ្នា ដោយម៉ូតូម៉ាកហុងដា សេរីឆ្នាំ២០១៣។

អ្នកបើករថយន្តត្រូវបាន រត់គេចខ្លួនបាត់ នេះបើតាមមន្ត្រីនគរបាលបានរាយការណ៍ជំហ៊ានដំបូង៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor