Sponsor

រាជធានី​ភ្នំពេញ៖ គូ​ព្រេង​ពី​បុព្វជាតិ​របស់​មនុស្ស​ម្នាក់​ៗ​​នៅ​លើ​សកលលោក​នេះ​ សុទ្ធសឹងតែ​ទេវតា​បាន​កំណត់​រួច​ទៅ​ហើយ​ថា មនុស្ស​រស់​នៅ​អាស្រ័យ​នឹង​ភព​ផែន​ដី​នេះ​ គឺ​ត្រូវ​មាន​ជីវិត​គូ​ រវាង​ប្រុស​នឹង​ស្រី​ ដើម្បី​បន្ត​ពូជពង្ស​បង្កើត​កូន​ចៅ​ជា​បន្ត​បន្ទាប់ ទោះ​កើត​ក្នុង​វណ្ណៈ​ណា ​ឬ​មាន​ពិការភាព​ក្តី​ ក៏​នៅ​តែ​មាន​ជីវិត​គូ​ដែរ។

ជាក់ស្ដែង​ដូច​អ្នក​ទាំង​ពីរ​ ដែល​កំពុង​រៀប​មង្គលការ​នៅ​ក្នុង​ថ្ងៃ​នេះ​អញ្ចឹង ពិការ​ភ្នែក​ដូច​គ្នា ប៉ុន្តែ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត​សម្រាប់​ខ្សែ​ជីវិត​របស់​ពួក​គាត់​។​កូន​ក្រមុំ​កំលោះ​ទូទៅ​​នៅ​ក្នុង​ថ្ងៃ​មង្គល​បែប​នេះ​ ពួក​គេ​រីករាយ ​និង​មោទនភាព​ចំពោះ​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​ ដោយ​អាច​មើល​ឃើញ​គ្រប់​យ៉ាង ដោយ​ឡែក​សម្រាប់​កូន​ក្រមុំ​កំលោះ​ពិការ​មួយ​គូរ​នេះ​វិញ​ ​ថ្វីត្បិតតែ​គាត់​ទាំង​ពីរ​​មាន​សំណាង​បាន​រៀបការ​ជា​មួយ​គ្នា ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្ញប់ស្ញែង​ជំនួស​ពួក​គេ​ក៏​ពិត​មែន ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​មើល​ឃើញ​ថា​ខ្លួន​ឯង​កំពុង​មាន​សម្រស់​ស្រស់​ស្អាត​បែប​ណា​នោះ​ទេ​ ទោះ​គ្រង​នៅ​សំលៀក​បំពាក់​ប្រពៃណី​បែប​នេះ​ ក៏​ពួក​គាត់​មិន​​ទទួល​នៅ​អារម្មណ៍​ចក្ខុ​ថា​ ខ្លួន​ឯង​​មាន​រូប​បែប​ណា​ដែរ។តែ​យ៉ាងណា​សូម​ចូលរួម​ត្រេកអរ​ចំពោះ​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ផង ដែល​មាន​វត្តមាន​ក្រុម​សិល្បៈ​អ្នក​នាង ចន ច័ន្ទលក្ខិណា និង​អ្នក​មាន​កិត្តិយស​ផ្សេង​ៗ​ទៀត​ បាន​អញ្ជើញ​ចូល​រួម​ផ្តល់​ជា​កិត្តិយស​កាល​ពី​ព្រឹកមិញនេះ។

ក្នុង​នោះ​អ្នកនាង​ ចន ច័ន្ទ ក៏​បាន​សរសេរ​សារ​បង្ហោះ​ថា ​ទិដ្ឋភាព​រួម​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ​កូន​ក្រមុំ​ពិការ ​និង ​កូន​កំឡោះ​ពិការ​នា​ព្រឹក​នេះ ​ហើយ​ក្រុម​សិល្បៈ​យើង​និង​ចូល​រួម​បម្រើ​អាហារ និង ​ភេសជ្ជ ​ព្រម​ទាំង​ជួយ​ដួស​បាយ​ម្ហូប​ដល់​ជន​ពិការ​ភ្នែក​ក្នុង​កម្មវិធី​រៀបការ​កូន​កំលោះ​ក្រមុំ​ដ៏​គួរ​ឲ្យ​អាណិត​នេះ​"។ដូច្នេះ​មាន​ន័យ​ថា ​មង្គលការ​នោះ​ក៏​មាន​អ្នក​សិល្បៈ​ និង​ភ្ញៀវ​កិត្តិយស​ផ្សេង​ៗ​ទៀត​ចូល​រួម​ផ្តល់​កិត្តិយស ថែម​ទាំង​បាន​ជួយ​នៅ​កម្លាំង​កាយ​ផង​ដែរ ដូច្នេះ​កម្មវិធី​ទាំង​មូល​ពិត​ជា​មិន​ស្ងប់ស្ងាត់​នោះ​ទេ សូម​ជូនពរ​អ្នក​ទាំង​ពីរ​​ចាប់​ដៃ​គ្នា​ មាន​សុភមង្គល​ក្នុង​គ្រួសារ និង​ឆាប់​មាន​កូន​ចៅ​បន្ត​វេន ហើយ​កុំ​ឲ្យ​ពិការ​ដូច​ឪពុក​ម្ដាយ ដើម្បី​ពួក​គេ​អាច​ជួយ​ដល់​ទាំង​ពីរ​បាន​ប្រសើរ​នៅ​ថ្ងៃ​ក្រោយ​ថែម​ទៀត​។

សូម​បញ្ជាក់​ថា ​អាពាហ៍ពិពាហ៍​ស្វាមី​ភរិយា​ថ្មី​មួយ​គូ​ ដែល​មាន​កូន​ក្រមុំ​កំលោះ​សុទ្ធតែ​ជា​អ្នក​ពិការ​ភ្នែក​ដូច​គ្នា​នោះ​ ​គឺ​កំពុង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ២០១៧ ​នេះ ​នៅ​ភោជនីយដ្ឋាន​ផ្ទះ​ម៉ែ​ក្មេក​២ ខណ្ឌ​ជ្រោយចង្វារ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ៦អា៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor