
ខេត្តកោះកុង ៖ ឪពុកមាសាច់ឆ្ងាយម្នាក់ ដែលចាប់រំលោភក្មួយស្រីខ្លួនឯង រួចហេីយសម្លាប់បំបិទមាត់នោះ ប៉ូលីសចាប់ខ្លួនបានហេីយ ក្រោយពីបានប្រទះឃើញ សាកសពក្មេងស្រីរងគ្រោះ ទាំងអាក្រាតកាយ កាលពីវេលាម៉ោង12និង15នាទីថ្ងៃត្រង់ទី8កុម្ភៈឆ្នាំ2017 នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ បាននៅរសៀលថ្ងៃដដែល។
លោកឧត្តមសេនីយ៍ត្រីសំ ឃិតវៀនបានឲ្យដឹងថា ក្មេងស្រីដែលជនសង្ស័យ រំលោភរួចសម្លាប់ មានអាយុ14ឆ្នាំ ជាក្មេងកំព្រាឪពុក ម្តាយ រស់នៅជាមួយបងប្អូនសាច់ឆ្ងាយ បានបាត់ខ្លួនពីផ្ទះ តាំងពីថ្ងៃទី7កុម្ភៈមកម្ល៉េះ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខុន សុិន ភេទប្រុស អាយុ30ឆ្នាំ មុខរបរធ្វើចំការ បានសារភាពថា មុនពេលកើតហេតុ ខ្លួនដឹកក្មួយស្រីទៅឃ្វាលគោ បន្ទាប់មកក៏ដឹកមកផ្ទះវិញសិន រួចក៏ដឹកតាមម៉ូតូទៅកន្លែងឃ្វាលគោវិញ ពេលនោះ បានលួងលោមសុំក្មួយស្រីរួមរ័ក្ស តែក្មួយស្រីប្រកែក ទេីបចាប់បង្ខំរំលោភតែម្តង និងដោយខឹងក្មេងស្រីរើបម្រះ ខ្លួនក៍យកខោរឹត.ក រហូតដល់ក្មេងស្រីរងគ្រោះ ស្លាប់តែម្តងទៅ៕ ដោយ កូននាគខ្មៅ



ផ្តល់សិទ្ធិដោយ៖VD7News