Sponsor

សិល្បៈ ៖ ​ថ្ងៃ​១៤​កុម្ភៈ​ម្សិលមិញ​នេះ​យុវវ័យ​ និង​អ្នក​សិល្បៈ​ជា​ច្រើន​បាន​សម្ដែង​នូវ​ក្ដី​សប្បាយ​រីករាយ​ តាម​រយៈ​ការ​ជូន​ផ្កា​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់។ ​ដោយ​ឡែក​តារា​ចម្រៀង ​Original Song ​លោក​ ហេង ធារ៉ា​ បែរ​ជា​ជួប​ទុក្ខ​ ព្រោះ​ម្ដាយ​កើត​ជំងឺ​សរសៃប្រសាទ ​បាត់បង់​ម្ចាស់​ការ រហូត​​ធ្វើ​ឲ្យ​លោក​បង្ហូរ​ទឹកភ្នែក​យំ​ឱប​ម្ដាយ​បួងសួង​ក្នុង​ថ្ងៃ​ក្ដី​ស្រឡាញ់​សុំ​ឲ្យ​ម្ដាយ​បាន​ជា​ពី​ជំងឺ។

លោក​ ហេង ធារ៉ា ​ប្រាប់​ Kqube.net​ នៅ​ព្រឹក​នេះ​ថា ​ម្ដាយ​លោក​កើត​ជំងឺ​រលាក​សរសៃប្រសាទ​មាន​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​គាត់​ធ្លាប់​បាន​ធូរស្រាល​ម្ដង​ពេល​ដែល​លោក​បាន​យក​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ដែល​បាន​ចំណាយ​អស់​ប្រាក់​ជិត​បួន​ម៉ឺន​ដុល្លារ​។

ទើប​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​ ជំងឺ​របស់​គាត់​បាន​រើ​ឡើងវិញ​ និង​មាន​សភាព​ធ្ងន់ធ្ងរ​ លេង​ស្គាល់​កូនចៅ​ ដូច​មនុស្ស​បាត់បង់​ស្មារតី​ទាំង​ស្រុង​តែម្ដង។ ​តារា​ចម្រៀង​រូប​នេះ​បន្ត​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​លោក​មិន​ដែល​បាន​ចេញ​ទៅ​ណា​ទេ​ គឺ​នៅ​ចាំ​មើល​ម្ដាយ​គ្រប់​ពេល​ ព្រោះ​ខ្លាច​គាត់​ដើរ​ចេញ​ពី​ផ្ទះ ​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ដែល​ជា​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់ ​ពេល​ឃើញ​គ្រួសារ​ ឪពុកម្ដាយ​គេ​សប្បាយ​រីករាយ​ជូន​ផ្កា​ និង​មាន​កម្មវិធី​ជប់លៀង​ជុំ​គ្រួសារ​ លោក​ពិត​ជា​សង្វេគ​ណាស់ ​ព្រោះ​ម្ដាយ​លោក​មិន​ស្គាល់​កូន​ៗ​ ដូច្នេះ​ហើយ​លោក​គ្មាន​ធ្វើ​អ្វី​ក្រៅ​ពី​បង្ហូរ​ទឹកភ្នែក​ឱប​ម្ដាយ​ទាំង​ក្ដី​អាណិត​ និង​បួងសួង​សុំ​ឲ្យ​លោក​បាន​ជា​ពី​ជំងឺ​នោះ​ទេ៕​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor